សិក្ខាសាលាបណ្តុះបណ្តាលស្តីពី “ការពង្រឹងភាពធន់របស់សហគមន៍មូលដ្ឋានទៅនឹងការប្រែប្រួលអាកាសធាតុ និងបញ្ជ្រាបផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ (NDC3.0) ទៅក្នុងផែនការអភិវឌ្ឍន៍ និងកម្ម

៣១ តុលា ២០២៥

,  

74

Banner
ខេត្តកំពត៖ ថ្ងៃព្រហស្បតិ៍ ៩កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ លោក ជា វ៉ាន់ដា អនុប្រធានអង្គភាពគ្រប់គ្រង និងគាំទ្រកម្មវិធី តំណាងឯកឧត្តម ចាន់ សុធា រដ្ឋ​លេខាធិការ​ក្រសួង​មហាផ្ទៃ​ និង​ជា​ប្រធាន​លេខាធិការ​ដ្ឋាន​ គ.ជ.អ.ប.​ បាន​អញ្ជើញ​ចូលរួម​ជា​គណៈធិបតី​ និង​មាន​មតិ​ស្វាគមន៍​ក្នុង​សិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពី “ការពង្រឹងភាពធន់របស់សហគមន៍មូលដ្ឋានទៅនឹងការប្រែប្រួលអាកាសធាតុ និងបញ្ជ្រាបផែនការជាតិរួមចំណែកឆ្លើយតប នឹងការប្រែប្រួលអាកាសធាតុ (NDC3.0) ទៅក្នុងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគឃុំ” ដែលមានការអញ្ជើញចូលរួមពីតំណាងរដ្ឋបាលខេត្ត មន្ទីរបរិស្ថាន ស្រុកគោលដៅចំនួន១៥ នៃព្រះវិហារ ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង និងដៃគូអភិវឌ្ឍន៍ សរុបចំនួន៥១នាក់ ស្រីចំនួន៩នាក់។

ក្នុងក្របខ័ណ្ឌនៃការអនុវត្តគម្រោងបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុនៅថ្នាក់មូលដ្ឋាន (LoCAL) សិក្ខាសាលាបណ្តុះបណ្តាលនេះ រៀបចំ​ឡើង​ដោយ​កិច្ច​សហការ​រវាង​លេខាធិការ​ដ្ឋាន ​នៃ​គណៈ​កម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) និងក្រសួងបរិស្ថាន គាំទ្រ​ដោយ​មូលនិធិ​អភិវឌ្ឍន៍​សហប្រជាជាតិ​ (UNCDF) និងមានគោលបំណង ដើម្បី ១). បង្កើនការយល់ដឹងអំពីការប្រែប្រួលអាកាសធាតុ និង​កៀរគរ​ថវិកា​តាមរយៈ​ការដាក់​បញ្ចូល​ផែនការ​សកម្មភាព​ទៅក្នុង​ផែនការ​អភិវឌ្ឍឃុំ​ ដើម្បី​ធានា​ឱ្យ​បាន​នូវចីរភាព​ហិរញ្ញវត្ថុ​ឆ្លើយតប​នឹង​ការ​ប្រែប្រួលអាកាសធាតុ ២). បញ្ជ្រាបចំណេះដឹងអំពីគោលដៅអាទិភាព និង​ផែនការ​យុទ្ធសាស្រ្ត​របស់​ផែនការ​ជាតិ​ក្នុងការ​រួមចំណែក​ឆ្លើយតប​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ​ដំណាក់​កាលទី៣​ (NDC3.0) ទៅថ្នាក់ក្រោមជាតិ និង ៣). កិច្ចពិភាក្សាដើម្បីបន្ស៉ី NDC3.0 ទៅក្នុងផែនការថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅរួមចំណែកបង្កើនភាពធន់ និងកាត់បន្ថយភាពងាយរងគ្រោះពីអាកាសធាតុដល់សហគមន៍មូលដ្ឋាន។


លោក ជា វ៉ាន់ដា បានគូសបញ្ជាក់អំពីសារៈសំខាន់នៃសិក្ខាសាលាបណ្ដុះបណ្ដាល គឺ​ជាឱកាស​ដ៏​ល្អ​ដែល​អាច​ឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ ក្រសួង ស្ថាប័នពាក់ព័ន្ធ បានជ្រាបបន្ថែមអំពីការរៀបចំផែនការ និង​ថវិកា​ដោយ​បញ្ជ្រាប​ផែនការ​ជាតិ​រួមចំណែក​ឆ្លើយតប​ នឹង​ការប្រែប្រួល​អាកាសធាតុ​ (NDC3.0) សំដៅដល់ការលើកកម្ពស់សតម្ថភាព លទ្ធភាព និងការទទួលខុសត្រូវរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បី​ចូលរួម​ចំណែក​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈមនានា​ និង​ការឆ្លើយតប​ទៅ​នឹង​ហានិភ័យ​ នៃការប្រែប្រួលអាកាសធាតុនៅមូលដ្ឋាន។


សិក្ខាសាលាបណ្ដុះបណ្ដាល ក៏បានផ្សព្វផ្សាយអំពីគម្រោងរដ្ឋបាលមូលដ្ឋាន និងការប្រែប្រួលអាកាសធាតុ (LGCC3) អនុវត្តដោយលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែលត្រូវបានអនុម័តលើការផ្ដល់ហិរញ្ញប្បទានពីមូលនិធិអាកាសធាតុបៃតង (GCF) នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ នៅក្នុងកិច្ចប្រជុំលើកទី៤៣ របស់ក្រុមប្រឹក្សាមូលនិធិអាកាសធាតុបៃតង (GCF)។ គម្រោង LGCC3 នេះមានគោលបំណង ដើម្បីពង្រឹងភាពធន់ទៅ នឹងអាកាសធាតុរបស់សហគមន៍ក្នុងស្រុកចំនួន១៥ នៅក្នុងប្រទេសកម្ពុជា ដែលនឹងសម្រេចបានដោយការបង្កើនសមត្ថភាពរបស់រដ្ឋាភិបាលមូលដ្ឋាន និង​សហគមន៍​ក្នុងការ​ទទួល​បាន​ និងប្រើប្រាស់មូលនិធិប្រកបដោយប្រសិទ្ធភាពសម្រាប់ការវិនិយោគ និងការបន្ស៊ាំសមស្រប ដែលគាំទ្រដល់គោលដៅអាកាសធាតុ គោលបំណងតាមវិស័យ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) របស់អង្គការសហប្រជាជាតិ៕


icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៥
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP