កិច្ចប្រជុំបច្ចេកទេស ស្តីពីការរៀបចំទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍ ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម របស់រដ្ឋបាលថ្នាក់ក្រោមជាតិ

១២ កុម្ភៈ ២០២៦

,  

54

Banner
ការិយាល័យធនាគារពិភពលោក៖ ថ្ងៃព្រហស្បតិ៍ ១០រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឆឹម សំអ៊ែល ប្រធាន​អង្គភាព​ត្រួតពិនិត្យ​ វាយតម្លៃ  និង​ព័ត៌មាន ​ និង​ជា​ប្រធាន​គ្រប់គ្រង​គម្រោង​គណនេយ្យភាព​សង្គម​ នៃ​លេខាធិការដ្ឋាន ​ គ.ជ.អ.ប. ​ បាន​ដឹកនាំ​ក្រុមការងារ​គណនេយ្យភាព​សង្គម នៃលេខាធិការដ្ឋាន គ.ជ.អ.ប. ចូលរួមកិច្ចប្រជុំ ជាមួយធនាគារពិភពលោក និងអង្គការទស្សនៈពិភពលោក ស្តីពីការរៀបចំទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍ ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ។

កិច្ចប្រជុំនេះមានគោលបំណង ដើម្បីពិភាក្សាបច្ចេកទេសក្នុងកំណត់តំបន់គោលដៅ សមាសភាពអ្នកចូលរួម វិធីសាស្រ្ត និងកិច្ចការអាទិភាពនានាក្នុងការរៀបចំផែនការសកម្មភាព នៃទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍ ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។


សូមគូសបញ្ជាក់ផងដែរថា ទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍ ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម ក្រោមការគាំទ្រថវិកាពីរដ្ឋាភិបាលអូស្រ្តាលី តាមរយៈមូលនិធិបរធនបាលកិច្ច (Trust Fund) ដែលសម្របសម្រួលដោយធនាគារពិភពលោកនេះ គ្រោងនឹងរៀបចំនៅក្នុងខែមីនា ឆ្នាំ២០២៦ ដើម្បីចែករំលែក និងផ្លាស់ប្តូរមេរៀនបទពិសោធន៍៍ល្អៗនៃការអនុវត្តការងារគណនេយ្យភាពសង្គមនៅថ្នាក់ឃុំ សង្កាត់ ដើម្បីលើកកម្ពស់ការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាបន្ន និងសមធម៌សង្គម ព្រមទាំងធានានូវនិរន្តរភាពនៃការអនុវត្តការងារគណនេយ្យភាពសង្គមនៅថ្នាក់ឃុំ សង្កាត់នាពេលខាងមុខ។


icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP