៣០ តុលា ២០២៥
,99
កិច្ចប្រជុំប្រព្រឹត្តទៅតាមរយៈប្រព័ន្ធអនឡាញ Microsoft Team និងមានការចូលរួមពីក្រុមការងារនៃលេខាធិការដ្ឋាន គ.ជ.អ.ប. ក្រុមការងារនៃនាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB)ដើម្បីពិភាក្សាលើរបកគំហើញនានារួមមាន បញ្ហាប្រឈម សំណើសំណូមពរ និងទិសដៅការងារបន្ទាប់ក្រោយពីការចុះពិនិត្យដោយផ្ទាល់ទៅលើដំណើរការ និងការប្រើប្រាស់ថ្នាលទទួលសេវាសាធារណៈអនឡាញ onlinedmk.owso.gov.kh ដែលបានដាក់ឲ្យអនុវត្តសាកល្បងកន្លងមក ក៏ដូចជាវឌ្ឍនភាពនានាពាក់ព័ន្ធនឹងគម្រោងជំនួយបច្ចេកទេស (TA)នេះផងដែរ។
សូមគូសបញ្ជាក់ផងដែរថាគម្រោងជំនួយបច្ចេកទេស (TA) ការអនុវត្តកម្មវិធីរដ្ឋាភិបាលឌីជីថលកម្ពុជានៅរដ្ឋបាលថ្នាក់ក្រោមជាតិនេះ នឹងផ្តល់ការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ដោយផ្តោតជាសំខាន់លើការលើកកម្ពស់ប្រសិទ្ធភាព នៃការផ្តល់សេវាជូនប្រជាពលរដ្ឋ តាមរយៈការអភិវឌ្ឍបន្ថែម ពង្រឹង និងពង្រីកការស្នើសុំសេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលជាផ្នែកមួយ នៃគំនិតផ្តួចផ្តើម ការផ្តល់សេវាកម្មនៅអង្គភាព និងការិយាល័យច្រកចូលតែមួយឱ្យកាន់តែមានដំណើរការល្អប្រសើរ និងកែលម្អការផ្តល់សេវាសាធារណៈតាមរយៈឌីជីថលនីយកម្មដោយទទួលបានថវិកាគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងមានលេខាធិការដ្ឋាន គ.ជ.អ.ប. ជាភ្នាក់ងារប្រតិបត្តិ៕

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
(+855) 78 575 775
info@ncdd.gov.kh
