វគ្គបណ្តុះបណ្តាល ស្តីពីការអនុវត្តសាកល្បងវដ្តសកម្មភាពប្រចាំឆ្នាំថ្មី នៃការងារគណនេយ្យភាពសង្គម

៣០ តុលា ២០២៥

,  

111

Banner
ខេត្តសៀមរាប៖ថ្ងៃព្រហស្បតិ៍ ៩កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ លោក ជេដ្ឋ គីមជុង អនុប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន និង​ជា​ប្រធាន​សម្រប​សម្រួល​គម្រោង​ តំណាង​ឯកឧត្តម ចាន់​ សុធា រដ្ឋ​លេខាធិការ​ក្រសួង​មហាផ្ទៃ​ និង​ជា​ប្រធាន​លេខាធិការ​ដ្ឋាន​ គ.ជ.អ.ប.  បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​បើក​វគ្គ​បណ្តុះ​បណ្តាល​ស្តីពី​ការ​អនុវត្ត​សាកល្បង​វដ្ត​សកម្មភាព​ប្រចាំ​ឆ្នាំថ្មី​ នៃ​ការងារ​គណនេយ្យភាពសង្គម ដែលមានការអញ្ជើញចូលរួមពីតំណាងក្រសួងមហាផ្ទៃ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសុខាភិបាល ក្រសួងផែនការ មន្រ្តីបង្គោលគណនេយ្យភាពសង្គមថ្នាក់ខេត្ត អភិបាលរងក្រុង ស្រុកនិងមន្រ្តីបង្គោលគណនេយ្យភាពសង្គមថ្នាក់ក្រុង ស្រុកគោលដៅគម្រោង និងតំណាងអង្គការទស្សនៈពិភពលោក សរុបចំនួន ៨៩នាក់ ស្រី ២៧នាក់។


វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងដើម្បីពង្រឹងនិងអភិវឌ្ឍន៍សមត្ថភាពដល់គ្រូបង្គោលថ្នាក់ខេត្ត និងថ្នាក់ក្រុង ស្រុក ពាក់ព័ន្ធនឹងការអនុវត្តសាល្បងវដ្ដសកម្មភាពប្រចាំឆ្នាំថ្មី នៃ​ការងារ​គណនេយ្យភាព​សង្គម​សម្រាប់​ធ្វើការ​បណ្តុះ​បណ្តាល​ និង​គាំទ្រ​បច្ចេកទេស​បន្ត​ ដល់​អង្គភាព​ផ្តល់​សេវា​ក្នុង​ការ​ធានា​ឱ្យ​ការអនុវត្ត​ការងារ​គណនេយ្យ​ភាព​សង្គម​អាច​បន្ស៊ី​ក្រប​ខណ្ឌ​ពេលវេលា​ជាមួយ​នឹង​ដំណើរ​ការ​កសាង​កម្មវិធី​វិនិយោគបី​ឆ្នាំរំកិល​ឃុំ​ សង្កាត់​។​


សូមគូសបញ្ជាក់ផងដែរថា ការអនុវត្តការងារគណនេយ្យភាពសង្គមនាពេលកន្លងមក បានចូលរួមចំណែក និងជំរុញឱ្យការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ មាន​ការវិវឌ្ឍ​ទៅមុខ​តាម​ជំហានៗជាបន្តបន្ទាប់ និងសម្រេចបានសមិទ្ធផលសំខាន់ៗ ជាច្រើនគួរឱ្យគត់សម្គាល់មានជាអាទិ៍៖

-ពង្រឹង និងពង្រីកការផ្សព្វផ្សាយព័ត៌មាន និងចំណេះដឹងអំពីសិទ្ធិ ស្តង់ដាបំពេញការងារ និង​ការប្រើប្រាស់​ថវិកា​របស់អង្គភាពផ្តល់សេវាជូនសាធារណជន ជាពិសេសក្រុមជនងាយរងគ្រោះ

-បង្កើន និងលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងត្រួតពិនិត្យ តាមដាន និង​ផ្តល់​យោបល់​លើ​ដំណើរ​ការ​ផ្តល់​សេវា​សាធារណៈ​ និងកសាងផែនការនៅមូលដ្ឋាន

-ឆ្លើយតបទៅនឹងសំណើ សំណូមពរ និងតម្រូវការរបស់ប្រជាពលរដ្ឋ ដើម្បី​កែលម្អ​ការ​ផ្តល់​សេវា​សាធារណៈ​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​ប្រកបដោយគុណភាព ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាបន្ន និង​សមធម៌​សង្គម​

-ពង្រឹងទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងកសាងនូវទំនុកចិត្តយ៉ាងល្អប្រសើររវាងក្រសួង ស្ថាប័នថ្នាក់ជាតិ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល រដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋ

-លើកកម្ពស់ការផ្ដល់សេវាសាធារណៈ និង​ផ្លាស់​ប្តូរ​ឥរិយាបថ​អ្នក​ផ្តល់​សេវា​ឱ្យ​ក្លាយ​ជា​អ្នក​ផ្តល់​សេវា​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ និង

-រួមចំណែកក្នុងការរៀបចំគោលនយោបាយ និង​លិខិត​បទដ្ឋាន​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ពាក់ព័ន្ធ​នឹង​អភិបាល​កិច្ច​នៅ​មូលដ្ឋាន​។


icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៥
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP