០៤ មីនា ២០២៦
,6
លេខាធិការដ្ឋាន គ.ជ.អ.ប. ៖នាព្រឹកថ្ងៃពុធ ១រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឈុន ប៊ុនណារ៉ា អនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានដឹកនាំកិច្ចប្រជុំស្តីពីការចូលរួមរបស់ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលក្នុងការអនុវត្តផែនការ សកម្មភាព និងថវិកា ឆ្នាំ២០២៦ របស់ គ.ជ.អ.ប.។
ោលបំណងសំខាន់នៃកិច្ចប្រជុំនេះដើម្បីធានាបាននូវការអនុវត្តផែនការ សកម្មភាព និងថវិកា ឆ្នាំ២០២៦ របស់ គ.ជ.អ.ប. ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងគណនេយ្យភាពស្របទៅតាមផែនការអនុវត្ត៥ឆ្នាំ ដំណាក់កាលទី២ (ផអ៥ទី២) នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
កិច្ចប្រជុំនេះមានការអញ្ជើញពីសមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ តំណាងអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ តំណាងសាលាជាតិរដ្ឋបាល តំណាងដៃគូអភិវឌ្ឍន៍ តំណាងអង្គការសង្គមស៊ីវិលពាក់ព័ន្ធនានា និងតំណាងលេខាធិការដ្ឋាន គ.ជ.អ.ប. សរុប ៣៥រូប (ស្តី្រ ៧រូប)៕
ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
(+855) 78 575 775
info@ncdd.gov.kh
