ដំណើរទស្សនកិច្ចរបស់តំណាងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាដើម្បីចងក្រងឯកសារ និង មេរៀនបទពិសោធន៍លើការអនុវត្តសាកល្បងការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុតាមរយៈការអនុវត្តការងារគណនេយ្យភាពសង្គមនៅស្រុកប្រាសាទបល័ង្គនៃខេត្តកំពង់ធំ

០៤ កញ្ញា ២០២៥

,  

67

Banner
ខេត្តកំពង់ធំ ៖ នាព្រឹកថ្ងៃពុធ ១១កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ លោក ជេដ្ឋ គឹមជុង អនុប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន និងជា​ប្រធាន​សម្រប​សម្រួល​គម្រោង​ បាន​ដឹក​នាំ​ក្រុម​ការងារ​គណនេយ្យ​ភាព​សង្គម​នៃ​លេខា​ធិការ​ដ្ឋាន​ គ.ជ.អ.ប.​ ចុះ​សម្រប​សម្រួល​លើ​ដំណើរ​ទស្សន​កិច្ច​របស់​គណៈ​ប្រតិភូ​ស្ថាន​ទូត​អូស្រ្តាលី​ប្រចាំ​កម្ពុជា​ ដើម្បី​ចង​ក្រង​ឯកសារ​ និង​មេរៀន​បទ​ពិសោធន៍​លើ​ការ​អនុវត្ត​សាក​ល្បង​ការ​កាត់​បន្ស៊ាំ​ទៅ​នឹង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​តាម​រយៈ​ការ​អនុវត្ត​ការងារ​គណនេយ្យ​ភាព​សង្គម​នៅ​ស្រុក​ប្រាសាទ​បល័ង្គ​ខេត្ត​កំពង់ធំ​ ដែល​សហការ​រៀបចំ​ជាមួយ​អង្គការ​ទស្សនៈ​ពិភព​លោក​ (WVI)​ និង​រដ្ឋ​បាល​ថ្នាក់​ក្រោម​ជាតិ។​


ទស្សន​កិច្ច​នេះ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី លោក ព្រឹម រដ្ឋា ​អភិបាលរង​ខេត្ត ​ លោកស្រីតំណាង​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា ​ លោក លោកស្រី អភិបាល​ស្រុក​ អភិបាល​រង​ស្រុក​ មន្ត្រី​បង្គោល​ថ្នាក់​ខេត្ត​ ស្រុក និង​ឃុំ​ កង​កម្លាំង​ អាជ្ញាធរ​មូលដ្ឋាន​ អ្នក​សម្រប​សម្រួល​សហគមន៍​(CAF)​ និង​អង្គភាព​ពាក់ព័ន្ធ​សរុប​ប្រមាណ​៦៥​នាក់​ (ស្រី២៥នាក់)។


ក្នុងដំណើរទស្សនកិច្ចនេះមានសកម្មភាពសំខាន់ដូចខាងក្រោម៖

-បទបង្ហាញអំពីរចនាសម្ព័ន្ធ និងមុខងារគណៈកម្មាធិការ

គ្រប់គ្រងគ្រោះមហន្តរាយ និងកិច្ចសម្ភាសន៍ជាមួយអភិបាល អភិបាលរងស្រុក នៅសាលាស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ


-ជួបប្រជុំជាមួយបណ្តាញ CAF ដើម្បីពិភាក្សាអំពីការអនុវត្ត សកម្មភាព និងបញ្ហាប្រឈម នៅក្នុងឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ


-ពិនិត្យមើល និងសម្ភាសន៍អ្នកចូលរួមកិច្ចប្រជុំរួមឯកវិស័យ និងពហុវិស័យរបស់សាលាបឋមសិក្សា និងរដ្ឋបាលឃុំ ដើម្បីបង្កើត JAAP ដោយបញ្ចូលដំណោះស្រាយការប្រែប្រួលអាកាសធាតុទៅក្នុង CIP នៅរដ្ឋបាលឃុំគោលដៅ និងស្រុកប្រាសាទបល្ល័ង្គនៃខេត្តកំពង់ធំ៕

icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៥
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP