០២ កញ្ញា ២០២៥
,69
កិច្ចប្រជុំពិភាក្សានេះមានគោលបំណងសំខាន់ដូចខាងក្រោម៖
១.ពិភាក្សាលើបញ្ហាលំបាករបស់ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ពីជម្លោះព្រំដែនថៃ និងកម្ពុជា
២.ពិនិត្យលទ្ធភាពគាំទ្រក្នុងទំហំសមស្របទៅនឹងតម្រូវការរបស់គ្រួសារជនរងគ្រោះ និងជួយគាំទ្រដល់អាជ្ញាធរមូលដ្ឋានស្តីពីការពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិជាពិសេសថ្នាក់ស្រុកនិង
ឃុំសង្កាត់។ ការគាំទ្រនេះនឹងពិនិត្យបញ្ហាចម្បង និងសកម្មភាពចូលរួមសំខាន់ៗពីភាគីពាក់ព័ន្ធរួមមាន៖
- ពង្រីកកិច្ចសហការជាមួយភាគីពាក់ព័ន្ធរួមមានវិស័យឯកជន អង្គការនានា ដើម្បីកៀរគរធនធានសម្រាប់ការកែលម្អ
-ការពង្រឹងសមត្ថភាពទាក់ទងការងារបច្ចេកទេស ក្នុងការដាក់បញ្ចូលផែនការសកម្មភាពទប់ទល់នឹងគ្រោះភ័យ គ្រោះមហន្តរាយ និងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (DRR/Climate Resilience) ចូលក្នុងផែនការ ឃុំ សង្កាត់៕
ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
(+855) 78 575 775
info@ncdd.gov.kh