០៣ កញ្ញា ២០២៥
,80
លេខាធិការដ្ឋាន គ.ជ.អ.ប.៖ ថ្ងៃពុធ ១១កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាអុន ម៉ាអូណាត អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីលទ្ធផលការអង្កេតអភិបាលកិច្ចក្រោមក្របខណ្ឌនៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយដល់មន្រ្តីចំណុះលេខាធិការដ្ឋាន គ.ជ.អ.ប. អំពីលទ្ធផលនៃការអង្កេតអភិបាលកិច្ចដែលជាមូលដ្ឋានសម្រាប់ការវាយតម្លៃនូវគោលបំណងនិងគោលដៅដែលបានកំណត់ក្នុង ក្របខណ្ឌវាយតម្លៃនៃកម្មវិធីជាតិដំណាក់កាលទី២។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តមលោក លោកស្រីប្រធានអង្គភាពអនុប្រធានអង្គភាពប្រធានការិយាល័យមន្រ្តីនិងទីប្រឹក្សាចំណុះឱ្យលេខាធិការដ្ឋានគ.ជ.អ.ប. សរុបចំនួន៣០រូប ស្រីចំនួន០៧រូប។
សូមគូសបញ្ជាក់ផងដែរថានាចុងឆ្នាំ២០២៤ លេខាធិការដ្ឋាន គ.ជ.អ.ប.បានធ្វើការអង្កេតអភិបាលកិច្ចដោយបង្កើតសន្ទស្សន៍ដើមគ្រាអភិបាលកិច្ចនិងសន្ទស្សន៍ដើមគ្រាការផ្តល់សេវាព្រមទាំងបានទទួលការឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃនិងជាប្រធាន គ.ជ.អ.ប. នាខែ មិថុនា ឆ្នាំ២០២៥ ក្នុងការផ្សព្វផ្សាយជាសាធារណៈនូវរបាយការណ៍នៃការអង្កេតអភិបាលកិច្ចក្រោមក្របខណ្ឌនៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាល់ទី២។
ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
(+855) 78 575 775
info@ncdd.gov.kh