២៧ សីហា ២០២៥
,156
ខេត្តសៀមរាប៖ នាព្រឹកថ្ងៃពុធ ៤កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ លេខាធិការដ្ឋាន គ.ជ.អ.ប. បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីការលើកកម្ពស់សមភាពយេនឌ័រ និងបរិយាបន្នក្នុងការផ្ដល់សេវាសាធារណៈក្រោមអធិបតីភាព លោក លី សារី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប លោក ជេដ្ឋ គីមជុង អនុប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន និងជាប្រធានសម្របសម្រួលគម្រោងតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. និង លោក លឹម ប៊ុន នាយកកម្មវិធី គណនេយ្យភាពសង្គមនៃអង្គការទស្សនៈពិភពលោកប្រចាំកម្ពុជា។
លោក ជេដ្ឋ គឹមជុង ប្រធានសម្របសម្រួលគម្រោងគណនេយ្យភាពសង្គម បានគូសបញ្ជាក់ផងដែរថា លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ បាន និងកំពុងអនុវត្តការងារគណនេយ្យភាពសង្គម ក្នុងគោលបំណងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវារបស់រដ្ឋបាលឃុំ សាលាបឋមសិក្សា និងមណ្ឌលសុខភាពជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។ លើសពីនេះ គម្រោងនេះក៏ផ្តល់សិទ្ធិអំណាចដល់ប្រជាពលរដ្ឋ និងសហគមន៍មូលដ្ឋាន ក្នុងការចូលរួមពង្រឹងការចាត់ចែង ការប្រើប្រាស់ថវិកា និងការផ្តល់សេវាសាធារណៈនៅមូលដ្ឋាន តាមរយៈការលើកកម្ពស់នូវភាពងាយស្រួលទទួលបានព័ត៌មាន និងការចូលរួមពិនិត្យតាមដានលើការងារថវិកា និងការបំពេញការងាររបស់អង្គភាពផ្តល់សេវាទាំងបី។
វគ្គបណ្ដុះបណ្ដាលនេះ ក៏មានអញ្ជើញចូលរួមពីសំណាក់ ក្រុមការងារគណនេយ្យភាពសង្គម នៃលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងក្រសួងកិច្ចការនារី តំណាងធនាគារពិភពលោក តំណាងក្រុមប្រឹក្សាសកម្មភាពជនពិការ តំណាងអង្គការទស្សនៈពិភពលោកប្រចាំកម្ពុជា និងលោក លោកស្រី ដែលជាមន្ត្រីបង្គោលថ្នាក់ខេត្ត និងអ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ សរុប ៥៣ រូប ស្រី ២០ រូប និងជនមានពិការភាព ០២ រូប។
ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
(+855) 78 575 775
info@ncdd.gov.kh