កិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំគម្រោងលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងក្របខ័ណ្ឌនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ

៣១ មីនា ២០២៦

,  

22

Banner
លេខាធិការដ្ឋាន គ.ជ.អ.ប. ៖ នារសៀលថ្ងៃចន្ទ ១២កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំគម្រោងលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងក្របខ័ណ្ឌនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវតំណាងក្រុមការងារវិមជ្ឈការ និងវិសហមជ្ឈការនៅតាមក្រសួង ស្ថាប័ន និងថ្នាក់ដឹកនាំលេខាធិការដ្ឋាន គ.ជ.អ.ប. សរុប៣៣រូប (ស្រី ៤រូប)។
ការរៀបចំគម្រោងលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងក្របខ័ណ្ឌនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះ មានគោលបំណងដើម្បីជំរុញ និងលើកកម្ពស់ប្រសិទ្ធភាពការអនុវត្ដកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឃការនៅតាមក្រសួង ស្ថាប័នឱ្យកាន់មានភាពរឹងមាំ មានភាពម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់ ដើម្បីចូលរួមសម្រេចបាននូវផែនការសកម្មភាពរួមឆ្នាំ២០២៦នៃសេចក្ដីសម្រេចរួមរវាងលេខាធិការដ្ឋាន គ.ជ.អ.ប. និងក្រសួង ស្ថាប័នពាក់ព័ន្ធ៕
icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP