"វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ" ក្រោមប្រធានបទ "ការពន្លឿនអនាគតឌីជីថល៖ អភិបាលកិច្ច កំណើន និង ភាពជាដៃគូសកល"

០៦ ធ្នូ ២០២៥

,  

64

Banner
រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃសុក្រ ១៥កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ម៉ាអុន ម៉ាអូណាត អនុ​ប្រធាន​លេខាធិការ​ដ្ឋាន​ គ.ជ.អ.ប. ​ និង​ជា​នាយក​គម្រោង​គណនេយ្យភាព​សង្គម​ តំណាង​ដ៏​ខ្ពង់​ខ្ពស់ឯកឧត្តម ចាន់ សុធា រដ្ឋ​លេខាធិការ​ក្រសួង​មហាផ្ទៃ​ និង​ជា​ប្រធាន​លេខាធិការ​ដ្ឋាន​ គ.ជ.អ.ប. បាន​អញ្ជើញ​ចូលរួម​ពិធីបើក ​ "វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ" ក្រោមប្រធានបទ "ការពន្លឿនអនាគតឌីជីថល៖ អភិបាលកិច្ច កំណើន និង ភាពជាដៃគូសកល" ក្រោម​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម វង្សី វស្សុត ឧបនាយក​រដ្ឋ​មន្ត្រី​ប្រចាំការ​ រដ្ឋ​មន្រ្តី​ទទួល​បន្ទុក​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​មហាបវរ​ធិបតី​នាយក​រដ្ឋមន្ត្រី ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​មានការ​អញ្ជីញ​ចូលរួម​ភ្ញៀវជាតិ​ និង​អន្តរជាតិ​។​


វេទិការឆ្នាំ២០២៥នេះ រៀបចំឡើងដោយរួមបញ្ចូលគ្នានូវព្រឹត្តិការណ៍សំខាន់ៗចំនួន៣ រួមមាន៖

១) វេទិកាចែករំលែកបទពិសោធពាក់ព័ន្ធនឹងដំណើរការនៃការធ្វើបរិវត្តកម្មឌីជីថល អភិបាលកិច្ចឌីជីថល និងបច្ចេកវិទ្យា ឌីជីថលថ្មីៗ ជាពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

២) ពិព័រណ៍បច្ចេកវិទ្យាឌីជីថលដែលបង្ហាញអំពីសមិទ្ធផល ថ្នាល និងកម្មវិធីរដ្ឋាភិបាលឌីជីថល (DGPs) និងដំណោះស្រាយឌីជីថលរបស់ក្រសួង ស្ថាប័ន ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល និងធុរកិច្ចថ្មីឌីជីថល ៣) ព្រឹត្តិការណ៍ជាតិនិងអន្តរជាតិអម (Side Event) វេទិការដ្ឋាភិបាលឌីជីថល ដែលសហការ ជាមួយអង្គការសហប្រជាជាតិសម្រាប់អាស៊ីនិងប៉ាស៊ីហ្វិក (UN-ESCAP) កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ នៃសហប្រជាជាតិ (UNESCO) អង្គការយូនីសេហ្វ (UNICEF) សហភាព ទូរគមនាគមន៍អន្តរជាតិ (ITU) ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) មូលនិធិសមាហរណកម្មជប៉ុន-អាស៊ាន (JAIF) និងមជ្ឈមណ្ឌលបច្ចេកវិទ្យា Plug and Play មកពីតំបន់ Silicon Valley សហរដ្ឋអាម៉េរិក ជាដើម។

គួរបញ្ជាក់ផងដែរថា វេទិការនេះ រៀបចំឡើងមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៥-៧ ខែធ្នូ ឆ្នាំ២០២៥ ដោយប្រើប្រាស់ថវិកាមូលនិធិ នៃការកសាងសមត្ថភាព ការស្រាវជ្រាវ ការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មាន (មូលនិធិ ស.អ.) និងថវិការបស់ដៃគូអភិវឌ្ឍន៍នានា៕


icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៥
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP