០៣ ធ្នូ ២០២៥
,35

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងសិក្សាស្វែងយល់ពីគ្នាទៅវិញទៅមក លើកិច្ចការងាររបស់សាលាជាតិរដ្ឋបាលមូលដ្ឋាន និងការអនុវត្តការងារគណនេយ្យភាពសង្គម ក្នុងការស្វែងរកនូវចំនុចបន្ស៊ីគ្នាសម្រាប់ដាក់បញ្ចូលការងារគណនេយ្យភាពសង្គម ចូលទៅក្នុងកម្មវិធីសិក្សារបស់សាលាជាតិរដ្ឋបាលមូលដ្ឋាន សំដៅចូលរួមលើកកម្ពស់សមត្ថភាពដល់សមាជិកក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ដើម្បីធ្វើឱ្យប្រសើរឡើងនូវគុណភាព និងប្រសិទ្ធរបស់អង្គភាពផ្តល់សេវាជូនដល់ប្រជាពលរដ្ឋ។
ជាលទ្ធផល ថ្នាក់ដឹកនាំនៃអង្គភាពទាំងពីរ បានឯកភាពគ្នាក្នុងការដាក់បញ្ចូលការងារគណនេយ្យភាពសង្គម ចូលទៅក្នុងកម្មវិធីសិក្សារបស់សាលាជាតិរដ្ឋបាលមូលដ្ឋាន និង រៀបចំផែនការសម្រាប់បន្តកិច្ចសហការណ៍នេះ ដោយផ្តោតលើក្របខណ្ឌពេលវេលា លក្ខខណ្ឌអនុវត្តន៍ និងធនធានគាំទ្រដល់ការបណ្តុះបណ្តាលនាពេលអនាគត។









ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
(+855) 78 575 775
info@ncdd.gov.kh
