១២ កុម្ភៈ ២០២៦
,49
លេខាធិការដ្ឋាន គ.ជ.អ.ប.៖ នៅថ្ងៃព្រហស្បតិ៍ ១០រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) បានដឹកនាំកិច្ចប្រជុំពិនិត្យសេចក្ដីព្រាងផែនការអនុវត្តរយៈពេល៥ឆ្នាំ ដំណាក់កាលទី២ (ផអ៥ទី២) (២០២៦ - ២០៣០) នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួម
និងផ្តល់អនុសាសន៍ ណែនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ម៉ម អំណត់ រដ្ឋលេខា ធិការក្រសួងប្រៃសណីយ៍
និងទូរគមនាគមន៍ទៅលើសមាសភាគទី២៖ រចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ
នៃសកម្មភាពអាទិភាព ២.៥.១. ៖ ការពង្រឹង និងពង្រីកលទ្ធភាពក្នុងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ
បណ្តាញអ៊ីនធើណេត។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម
លោកជំទាវ លោក លោកស្រី អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. ប្រធានអង្គភាព អនុប្រធានអង្គភាព
ទីប្រឹក្សា និងមន្រ្តីបច្ចេកទេស ចំណុះលេខាធិការដ្ឋាន គ.ជ.អ.ប. សរុបចំនួន១៦រូប (ស្ត្រី
២រូប)៕
ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
(+855) 78 575 775
info@ncdd.gov.kh
