វគ្គបណ្តុះបណ្តាល ស្តីពីការពិនិត្យវាយតម្លៃលទ្ធផលការងារដោយអង្គភាពផ្តល់សេវាខ្លួនឯង នៃដំណើរការអនុវត្តការងារគណនេយ្យភាពសង្គម

១១ កុម្ភៈ ២០២៦

,  

25

Banner
លេខាធិការដ្ឋាន គ.ជ.អ.ប.៖ ថ្ងៃពុធ ៩រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឆឹម សំអ៊ែល ប្រធាន​អង្គភាព​ត្រួតពិនិត្យ​ វាយតម្លៃ​ និង​ព័ត៌មាន​ និង​ជា​ប្រធាន​គ្រប់គ្រង​គម្រោង​គណនេយ្យភាព​សង្គម​ នៃ​លេខាធិការ​ដ្ឋាន ​ គ.ជ.អ.ប. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាន់ សុធា រដ្ឋ​លេខាធិការ​ក្រសួង​មហាផ្ទៃ​ និង​ជា​ប្រធាន​លេខាធិការ​ដ្ឋាន​ គ.ជ.អ.ប. បានចូលរួមជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី​ការពិនិត្យ​វាយ​តម្លៃ​លទ្ធផល​ការងារ​ដោយអង្គភាព​ផ្តល់សេវាខ្លួន​ឯង នៃដំណើរការអនុវត្តការងារគណនេយ្យភាពសង្គមដល់រដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក និងអង្គភាពផ្តល់សេវានានា (រដ្ឋបាលសង្កាត់ សាលាបឋមសិក្សា និងមណ្ឌលសុខភាព) នៃតំបន់គោលដៅគម្រោងសមាហរណកម្មគណនេយ្យភាពសង្គមទៅក្នុងប្រព័ន្ធរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ តាមរយៈប្រព័ន្ធបញ្ចូនសំឡេង និងរូបភាពពីចម្ងាយ (Zoom)។


វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងដើម្បីផ្តល់ចំណេះដឹង អំពីនីតិវិធីអនុវត្ត និងសម្របសម្រួលដំណើរការពិនិត្យវាយតម្លៃលទ្ធផលបំពេញការងារដោយអង្គភាពផ្តល់សេវាខ្លួនឯង ដែលធានាឱ្យអង្គភាពផ្តល់សេវានីមួយៗអាចដឹកនាំ និងសម្របសម្រួលកិច្ចប្រជុំវាយតម្លៃលទ្ធផលការងារដោយខ្លួនឯង ព្រមទាំងអាចសម្រេចឱ្យបានទៅតាមក្របខណ្ឌលទ្ធផលរបស់គម្រោង។


ថ្លែងក្នុងសុន្ទរកថាបើកវគ្គបណ្តុះបណ្តាល ឯកឧត្តម ឆឹម សំអ៊ែល បានគូសបញ្ជាក់អំពីវឌ្ឍនភាព បញ្ហាប្រឈម និងទិសដៅបន្តនៃការអនុវត្តការងារគណនេយ្យភាពសង្គម ព្រមទាំងការគិតគូរអំពីនិរន្តរភាពនៃការអនុវត្តការងារគណនេយ្យភាពសង្គមនៅថ្នាក់ឃុំ សង្កាត់ ដែលជាកិច្ចការអាទិភាពរបស់លេខាធិការដ្ឋាន គ.ជ.អ.ប. បាននិងកំពុងផ្តោតការយកចិត្តទុកដាក់ ដើម្បីឱ្យរដ្ឋបាលឃុំ សង្កាត់ និងអង្គភាពផ្តល់សេវាមានភាពជាម្ចាស់ក្នុងការអនុវត្តការងារគណនេយ្យភាពសង្គមបន្ទាប់ការចាកចេញក្នុងការគាំទ្ររបស់ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលនាពេលខាងមុខ។


វគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមពី គ្រូបង្គោលលេខាធិការដ្ឋាន គ.ជ.អ.ប. មន្រ្តីបង្គោលគណនេយ្យភាពសង្គមថ្នាក់ខេត្ត ថ្នាក់ក្រុង ស្រុក និងតំណាងរដ្ឋបាលឃុំ សង្កាត់ សាលាបឋមសិក្សា មណ្ឌលសុខភាព និងតំណាងអង្គការទស្សនៈពិភពលោក សរុបប្រមាណជាង ២.៧០០ នាក់។


icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP