០៤ កុម្ភៈ ២០២៦
,25

កម្មវិធីសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥
និងលើកទិសដៅការងារឆ្នាំ២០២៦
របស់ក្រសួងមហាផ្ទៃនេះ
នឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ
ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៥
ខែកុម្ភៈ ឆ្នាំ២០២៦។
ក្នុងពិធីបើកសន្និបាតនេះដែរ
ក៏មានការអញ្ជើញចូលរួមពី
ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ
អនុរដ្ឋលេខាធិការជាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ
តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ
អគ្គស្នងការដ្ឋាននគរបាលជាតិ
អគ្គនាយក នៃអគ្គនាយកដ្ឋាន
ចំណុះក្រសួងមហាផ្ទៃ
អភិបាលរាជធានី-ខេត្ត
ក្រុង/ស្រុក
ឃុំ/សង្កាត់
ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនទៀត
ប្រមាណ ៧៩០នាក់។
សូមជម្រាបជូនផងដែរថា ពិធីបិទសន្និបាតនឹងប្រារព្ធឡើងនៅថ្ងៃព្រហស្បត៍ ៣រោច ខែមាឃ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕









ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
(+855) 78 575 775
info@ncdd.gov.kh
