កិច្ចប្រជុំបច្ចេកទេសស្តីពីការអង្កេតអភិបាលកិច្ចក្រោមក្របខណ្ឌកម្មវិធីជាតិដំណាក់កាលទី២

២២ មករា ២០២៦

,  

76

Banner
ទីស្តីការក្រសួងមហាផ្ទៃ ៖ ថ្ងៃព្រហស្បតិ៍ ៤កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឆឹម សំអ៊ែល ប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញដឹកនាំកិច្ចប្រជុំបច្ចេកទេសស្តីពីការធ្វើអង្កេតអភិបាលកិច្ចក្រោមក្របខណ្ឌកម្មវិធីជាតិដំណាក់កាលទី២ តាមរយៈគម្រោងការពង្រឹងតម្លាភាព និងគណនេយ្យភាពក្នុងអភិបាលកិច្ចមូលដ្ឋានតាមរយៈការចូលរួមរបស់ប្រជាពលរដ្ឋ (STA-Project)។

កិច្ចប្រជុំនេះបានពិភាក្សាផ្តោតសំខាន់ទៅលើភាពប្រទាក់ក្រឡានៃការអង្កេតអភិបាលកិច្ចលើកទី១ និងការអង្កេតអភិបាលកិច្ចលើកទី២ ឬការអង្កេតសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិ សារៈសំខាន់នៃការអង្កេត និងវាយតម្លៃនានាក្នុងក្របខណ្ឌ កជទី២ ក៏ដូចជាទិសដៅបន្តនៃការអង្កេតអភិបាលកិច្ចដែលគ្រោងនឹងប្រព្រឹត្តទៅនាឆ្នាំ២០២៨។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីតំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជា កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា និងក្រុមការងារនៃលេខាធិការដ្ឋាន គ.ជ.អ.ប. សរុប១១នាក់ (ស្រី២នាក់)៕
icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP