សិក្ខាសាលាស្តីពីការពិនិត្យលទ្ធផលប្រចាំឆ្នាំ២០២៥នៃការអនុវត្តគម្រោងអាហារូបត្ថម្ភនៅកម្ពុជា

១៦ ធ្នូ ២០២៥

,  

36

Banner
ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងសុខាភិបាល សហការជាមួយលេខាធិការដ្ឋាន គ.ជ.អ.ប. បានរៀបចំសិក្ខាសាលាស្តីពីការពិនិត្យលទ្ធផលប្រចាំឆ្នាំ២០២៥ នៃការអនុវត្តគម្រោងអាហារូបត្ថម្ភនៅកម្ពុជា នៅសណ្ឋាគារ អ៊ីមព្រើស អង្គរ រីស៊ត & ស្ពា (Empress Angkor Resort & Spa) ខេត្តសៀមរាប។
ក្នុងពិធីបើកសិក្ខាសាលា អង្គពិធីមានកិត្តយសដោយមានការអញ្ជើញចូលរួមពី លោកជំទាវវេជ្ជ. ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការ និងជានាយកគម្រោងអាហារូបត្ថម្ភនៅកម្ពុជា ក្រសួងសុខាភិបាល ឯកឧត្តម នី គឹមសាន អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជានាយកគម្រោងអាហារូបត្ថម្ភនៅកម្ពុជា នៃលេខាធិការដ្ឋាន គ.ជ.អ.ប. និងដោយមានការចូលរួមពី លោកជំទាវអភិបាលរងខេត្តគោលដៅ តំណាងដៃគូអភិវឌ្ឍន៍ និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

សិក្ខាសាលានេះមានរយៈពេលពីរថ្ងៃ គិតចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ដោយមានសិក្ខាកាមចូលរួមមកពីខេត្តគោលដៅទាំង៩ រួមមាន៖ ក្រុមការងារគម្រោងថ្នាក់ខេត្ត អ្នកសម្របសម្រួលថ្នាក់ខេត្ត ប្រធាន អនុប្រធានមន្ទីរសុខាភិបាល ក្រុមការងារថ្នាក់ក្រុង ស្រុក លោក លោកស្រីប្រធាន អនុប្រធានស្រុកប្រតិបត្តិ លោក លោកស្រីទីប្រឹក្សា ជំនួយការ និងអ្នកពាក់ព័ន្ធ សរុបចំនួន ១៥៤នាក់។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យមើលសមិទ្ធផផ វឌ្ឍនភាពសំខាន់នៃការអនុវត្តគម្រោងនៅឆ្នាំ២០២៥ និងផែនការសកម្មភាពឆ្នាំ២០២៦ ចែករំលែកមេរៀន និងបទពិសោធន៍ បញ្ហាប្រឈម ដំណោះស្រាយ ព្រមទាំងពិភាក្សាកំណត់ផែនការ សកម្មភាព និងនិរន្តរភាពរបស់គម្រោង៕
icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៥
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP