កិច្ចប្រជុំពិភាក្សាលើគម្រោងពង្រឹងការចូលរួមរបស់ពលរដ្ឋក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

១៦ ធ្នូ ២០២៥

,  

34

Banner
លេខាធិការដ្ឋាន គ.ជ.អ.ប.៖ ថ្ងៃអង្គារ ១១រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឈុន ប៊ុនណារ៉ា អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអនុញ្ញាតឱ្យក្រុមការងារនៃអង្គការសង្គមស៊ីវិល ដែលដឹកនាំដោយតំណាងអង្គការអុកស្វាមប្រចាំកម្ពុជា ជួបពិភាក្សា និងពិគ្រោះយោបល់លើការអនុវត្តនូវគម្រោងពង្រឹងការចូលរួមរបស់ពលរដ្ឋក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលគាំទ្រដោយសហភាពអឺរ៉ុប។

កិច្ចប្រជុំនេះមានគោលបំណងស្វែងរកកិច្ចសហការពីលេខាធិការដ្ឋាន គ.ជ.អ.ប. ក្នុងការសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធលើការអនុវត្តគម្រោងគម្រោងពង្រឹងការចូលរួមរបស់ពលរដ្ឋក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងសិក្សានូវភាពបន្ស៉ីគ្នាលើការអនុវត្តការងារគណនេយ្យភាពសង្គមកម្រិតក្រុង ស្រុក ខណ្ឌ ស្របតាមក្របខណ្ឌកម្មវិធីជាតិ ដំណាក់កាលទី២ និងផែនការអនុវត្តរយៈពេល៥ឆ្នាំ ដំណាក់កាលទី២ (ខាងមុខ) ដោយផ្តោតលើតម្លាភាពថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងការចូលរួមរបស់ប្រជាពលរដ្ឋ។

នាឱកាសកិច្ចប្រជុំ ឯកឧត្តម ឈុន ប៊ុនណារ៉ា បានលើកឡើងអំពីសាវតារនៃការអនុវត្ត លទ្ធផល និងសមិទ្ធផលធំមួយចំនួនដែលសម្រេចបាននៅក្នុងការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក៏ដូចជាកម្មវិធីជាតិដំណាក់កាលទី២ដែលត្រូវបានអនុវត្តពីឆ្នាំ២០២១ ដល់ឆ្នាំ២០៣០ ដែលនេះគឺឆ្នាំទី៥ គិតត្រឹមឆ្នាំ២០២៥។ ក្នុងនោះ គ.ជ.អ.ប. ដែលមានលេខាធិការដ្ឋានជាសេនាធិការ បាននឹងកំពុងរៀបចំសេចក្តីព្រាងផែនការអនុវត្តរយៈពេល៥ ដំណាក់កាលទី២ ដោយផ្តោតលើសមាសភាពទាំង៥ រួមមាន ១. ការដឹកនាំ និងការសម្របសម្រួលការងារកំណែទម្រង់ ២.រចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ ៣.ការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្ស ៤. វិមជ្ឈការហិរញ្ញវត្ថុ និងប្រព័ន្ធផែនការនិងថវិកាថ្នាក់ក្រោមជាតិ ៥.ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ព្រមទាំងកិច្ចការអន្តរវិស័យចំនួន២ ៖ ១- ការលើកកម្ពស់សមភាពយេនឌ័រ បរិយាបន្ន និងសមធម៌សង្គម និង ២-ការគ្រប់គ្រងការកាត់បន្ថយភាពងាយរងគ្រោះពីការប្រែប្រួលអាកាសធាតុ ការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ និងជំងឺឆ្លងកាចសាហាវនានា ដែលបានកំណត់នូវគោលបំណងច្បាស់លាស់លើ “ការលើកកម្ពស់សេវា និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យប្រកបដោយបរិយាបន្ន សមធម៌ និងយុត្តិធម៌ តាមរយៈការធ្វើទំនើបកម្មប្រព័ន្ធអភិបាលកិច្ច និងការកែលម្អដំណើរការផ្តល់សេវា ដើម្បីរួមចំណែកលុបបំបាត់ភាពក្រីក្រលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋឱ្យកាន់តែមានភាពល្អប្រសើរឡើង”។

គូសបញ្ជាក់ផងដែរថា លេខាធិការដ្ឋាន គ.ជ.អ.ប. ជានិច្ចកាលតែងតែយកចិត្តទុកដាក់ និងលើកទឹកចិត្តដល់ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលនានាក្នុងការបង្កើនកិច្ចសហការ ដោយធ្វើយ៉ាងណាជំរុញការអនុវត្ត និងផ្សព្វផ្សាយលើកិច្ចការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។កិច្ចប្រជុំមានការអញ្ជើញចូលរួមពីតំណាងលេខាធិការដ្ឋាន គ.ជ.អ.ប. និងតំណាងអង្គការស៊ីវិល ( Oxfam API NGOF SILAKA ) សរុបចំនួន ១៣រូប​( ស្រី ២រូប)៕

icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៥
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP