១១ កុម្ភៈ ២០២៦
,24
វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងដើម្បីផ្តល់ចំណេះដឹង អំពីនីតិវិធីអនុវត្ត និងសម្របសម្រួលដំណើរការពិនិត្យវាយតម្លៃលទ្ធផលបំពេញការងារដោយអង្គភាពផ្តល់សេវាខ្លួនឯង ដែលធានាឱ្យអង្គភាពផ្តល់សេវានីមួយៗអាចដឹកនាំ និងសម្របសម្រួលកិច្ចប្រជុំវាយតម្លៃលទ្ធផលការងារដោយខ្លួនឯង ព្រមទាំងអាចសម្រេចឱ្យបានទៅតាមក្របខណ្ឌលទ្ធផលរបស់គម្រោង។
ថ្លែងក្នុងសុន្ទរកថាបើកវគ្គបណ្តុះបណ្តាល ឯកឧត្តម ឆឹម សំអ៊ែល បានគូសបញ្ជាក់អំពីវឌ្ឍនភាព បញ្ហាប្រឈម និងទិសដៅបន្តនៃការអនុវត្តការងារគណនេយ្យភាពសង្គម ព្រមទាំងការគិតគូរអំពីនិរន្តរភាពនៃការអនុវត្តការងារគណនេយ្យភាពសង្គមនៅថ្នាក់ឃុំ សង្កាត់ ដែលជាកិច្ចការអាទិភាពរបស់លេខាធិការដ្ឋាន គ.ជ.អ.ប. បាននិងកំពុងផ្តោតការយកចិត្តទុកដាក់ ដើម្បីឱ្យរដ្ឋបាលឃុំ សង្កាត់ និងអង្គភាពផ្តល់សេវាមានភាពជាម្ចាស់ក្នុងការអនុវត្តការងារគណនេយ្យភាពសង្គមបន្ទាប់ការចាកចេញក្នុងការគាំទ្ររបស់ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលនាពេលខាងមុខ។
វគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមពី គ្រូបង្គោលលេខាធិការដ្ឋាន គ.ជ.អ.ប. មន្រ្តីបង្គោលគណនេយ្យភាពសង្គមថ្នាក់ខេត្ត ថ្នាក់ក្រុង ស្រុក និងតំណាងរដ្ឋបាលឃុំ សង្កាត់ សាលាបឋមសិក្សា មណ្ឌលសុខភាព និងតំណាងអង្គការទស្សនៈពិភពលោក សរុបប្រមាណជាង ២.៧០០ នាក់។







ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
(+855) 78 575 775
info@ncdd.gov.kh
