កិច្ចប្រជុំសី្តពីពិភាក្សាទៅលើវឌ្ឍនភាពនៃការរៀបចំគម្រោងសម្រាប់កម្មវិធីបរិវត្តកម្មសម្រាប់ប្រព័ន្ធដាំដុះស្រូវដែលមានភាពធន់នឹងអាកាសធាតុ និងការបំភាយឧស្ម័នផ្ទះកញ្ចក់ទាប

២៨ មករា ២០២៦

,  

16

Banner
ទីស្តីការក្រសួងមហាផ្ទៃ៖ នាថ្ងៃពុធ ១០កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឆេង វឌ្ឍនៈ អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានដឹកនាំកិច្ចប្រជុំស្តីពីពិភាក្សាទៅលើវឌ្ឍនភាពនៃការរៀបចំគម្រោងសម្រាប់កម្មវិធីបរិវត្តកម្មសម្រាប់ប្រព័ន្ធដាំដុះស្រូវដែលមានភាពធន់នឹងអាកាសធាតុ និងការបំភាយឧស្ម័នផ្ទះកញ្ចក់ទាប។

 

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីមន្រ្តីបច្ចេកទេសនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិប្រចាំកម្ពុជា (GIZ) និងលេខាធិការដ្ឋាន គ.ជ.អ.ប. សរុបចំនួន ១០រូប (ស្រ្តី២រូប)។

 

កិច្ចប្រជុំនេះបានពិភាក្សាទៅលើ(១). វឌ្ឍនភាពនៃការរៀបចំគម្រោងលើវិស័យកសិកម្ម (២). ការសហការរវាងលេខាធិការដ្ឋាន គ.ជ.អ.ប. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការ GIZ (៣). ការអនុវត្តការងាររបស់មន្រ្តីកសិកម្មឃុំ និងការសហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ និង(៤). ការពិភាក្សាលើទិសដៅការងារបន្ដ៕

icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP