កិច្ចប្រជុំពិនិត្យសេចក្ដីព្រាងផែនការអនុវត្តរយៈពេល៥ឆ្នាំ ដំណាក់កាលទី២

១៥ មករា ២០២៦

,  

93

Banner
ខេត្តកំពត៖ នារសៀល ថ្ងៃព្រហស្បតិ៍ ១២រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានដឹកនាំកិច្ចប្រជុំឆ្លុះបញ្ចាំងស្ដីពីសេចក្ដីព្រាងផែនការអនុវត្តរយៈពេល ៥ឆ្នាំ ដំណាក់កាលទី២ (ផអ៥ទី២) (២០២៦-២០៣០) នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២(កជទី២)។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងចុងក្រោយនៃ ផអ៥ទី២ សម្រាប់ត្រៀមដាក់ឆ្លងកិច្ចប្រជុំ គ.ជ.អ.ប. ដែលគ្រោងរៀបចំឡើងនាពេលខាងមុខ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោក លោកស្រី ជាថ្នាក់ដឹកនាំ ទីប្រឹក្សា និងមន្រ្តីបច្ចេកទេសនៃលេខាធិការដ្ឋាន គ.ជ.អ.ប. សរុបចំនួន១៨រូប។
icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP