ខេត្តកំពងស្ពឺ៖ ថ្ងៃចន្ទ ១០រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ លោក ជេដ្ឋ គីមជុង អនុប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន និងជាប្រធានសម្របសម្រួលគម្រោងគណនេយ្យភាពសង្គម និងឯកឧត្តម សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ ស្តីពីនីតិវិធី និងដំណើរការនៃការអនុវត្តសាកល្បងនិរន្តរភាពការងារគណនេយ្យភាពសង្គមដល់អង្គភាពផ្តល់សេវា និងអ្នកពាក់ព័ន្ធនៃរដ្ឋបាលក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញនេះមានគោលបំណង ដើម្បីពង្រឹងសមត្ថភាពបន្ថែមសម្រាប់ធានាឱ្យការអនុវត្តសាកល្បងនិរន្តភាពគណនេយ្យភាពសង្គមនៅថ្នាក់សង្កាត់ ដែលអនុវត្តដោយរដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គភាពផ្តល់សេវាទាំងផ្នែកផ្គត់ផ្គង់ និងផ្នែកតម្រូវការ និងបន្ស៊ីគ្នាជាមួយក្របខណ្ឌពេលវេលានៃការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលត្រូវអនុវត្តនៅឆ្នាំ២០២៦ខាងមុខនេះ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។
វគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ នាថ្ងៃទី១៥-១៦ ខែធ្នូ ឆ្នាំ២០២៥ នៅសាលាខេត្តកំពង់ស្ពឺដោយមានការអញ្ជើញចូលរួមពីតំណាងរដ្ឋបាលខេត្ត រដ្ឋបាលក្រុងច្បារមន ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ រដ្ឋបាលសង្កាត់ សាលាបឋមសិក្សា មណ្ឌលសុខភាព អ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ អង្គការទស្សនៈពិភពលោក និងអ្នកពាក់ព័ន្ធសរុបចំនួន៩០ រូប ស្រី៣៥ រូប ។