កិច្ចប្រជុំស្តីពីការផ្សព្វផ្សាយ និងការណែនាំអំពីនីតិវិធីនៃការអនុវត្តគម្រោងរដ្ឋបាលមូលដ្ឋាន និងប្រែប្រួលអាកាសធាតុ ដំណាក់កាលទី៣ (LGCC-3)

១៦ ធ្នូ ២០២៥

,  

30

Banner
ខេត្តសៀមរាប ៖ ថ្ងៃអង្គារ ១១រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ លេខាធិការដ្ឋាន គ.ជ.អ.ប. សហការជាមួយ មូលនិធិអភិវឌ្ឍន៍សហប្រជាជាតិ (UNCDF) ក្រោមការគាំទ្រថវិកាដោយគម្រោងLoCAL បានរៀបចំកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយ និងការណែនាំអំពីនីតិវិធីនៃការអនុវត្តគម្រោងរដ្ឋបាលមូលដ្ឋាន និងប្រែប្រួលអាកាសធាតុ ដំណាក់កាលទី៣ (LGCC-3) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស៊ន ស៊ុនសុភក្តិ ប្រធានអង្គភាពគ្រប់គ្រង និងគាំទ្រកម្មវិធី នៃលេខាធិការដ្ឋាន គ.ជ.អ.ប. និងជាប្រធានគ្រប់គ្រងគម្រោង (LGCC-3) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. ដែលមានសមាសភាពអញ្ចើញចូលរួមតំណាងរដ្ឋបាលខេត្ត ស្រុកគោលដៅរបស់គម្រោង តំណាង UNCDF និងតំណាងលេខាធិការដ្ឋាន គ.ជ.អ.ប. សរុបមានចំនួន ៤០រូប ក្នុងនោះមានស្រី្តចំនួន ០៤រូប។

កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងដូចជា៖

១- ផ្សព្វផ្សាយពីគម្រោង LGCC-3 ដល់រដ្ឋបាលខេត្ត ស្រុកគោលដៅ និងអ្នកពាក់ព័ន្ធនានា

២-បង្ហាញអំពីដំណើរការ និងនីតិវិធីសំខាន់ៗក្នុងការអនុវត្តគម្រោង

៣-ពង្រឹងការយល់ដឹងអំពីយន្តការ PBCRG ដើម្បីត្រៀមខ្លួនក្នុងការអនុវត្តដល់រដ្ឋបាលខេត្ត និងស្រុកគោលដៅ៕

icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៥
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP