សិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការពិនិត្យលើវឌ្ឍនភាពនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា ដើម្បីរៀបចំគម្រោងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានធន់នឹងការប្រែប្រួលអាកាសធាតុប្រកបដោយចីរភាព (SC

២៧ មីនា ២០២៦

,  

21

Banner
រាជធានីភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ៨កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឈុន ប៊ុនណារ៉ា អនុ​ប្រធាន​លេខាធិការ​ដ្ឋាន​ គ.ជ.អ.ប. តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ​ចាន់ សុធា រដ្ឋ​លេខាធិការ​ក្រសួង​មហាផ្ទៃ​​​ និង​ជា​ប្រធាន​លេខាធិការ​ដ្ឋាន​ គ.ជ.អ.ប.​ បានដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការពិនិត្យលើវឌ្ឍនភាពនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា ដើម្បីរៀបចំគម្រោងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានធន់នឹងការប្រែប្រួលអាកាសធាតុប្រកបដោយចីរភាព (SCALED) ដែលសហការរៀបចំដោយលេខាធិការដ្ឋាន គ.ជ.អ.ប. និងធនាគារពិភពលោក។

សិក្ខាសាលាពិគ្រោះយោបល់នេះ មានគោលបំណងដើម្បីចែករំលែកចំណេះដឹង លទ្ធផលសម្រេចបាន និងបញ្ហាប្រឈមនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា តាមរយៈការពិនិត្យមើលគោលនយោបាយ ច្បាប់ លិខិតបទដ្ឋានគតិយុត្ត ឯកសារបច្ចេកទេស និងរបាយការណ៍ពាក់ព័ន្ធនានារបស់ទីប្រក្សានៃធនាគារពិភពលោក ដើម្បីពិគ្រោះយោបល់ និងប្រមូលធាតុចូលពីក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធ សម្រាប់រៀបចំគម្រោងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានធន់នឹងការប្រែប្រួលអាកាសធាតុប្រកបដោយចីរភាព (SCALED) ដែលគាំទ្រដោយធនាគារពិភពលោក។


ថ្លែងក្នុង​សិក្ខា​សាលា​ពិគ្រោះយោបល់​នេះ ឯកឧត្តម ឈុន ប៊ុនណារ៉ា បាន​គូសបញ្ជាក់​អំពី​ផែនការ​អនុវត្ត​រយៈពេល៥ឆ្នាំ​ ដំណាក់កាលទី២ (ផអ៥ទី២) ឆ្នាំ២០២៦ដល់ឆ្នាំ២០៣០ នៃ​កម្មវិធី​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅថ្នាក់​ក្រោមជាតិ​ ដំណាក់កាលទី២ ត្រូវបានរៀបចំឡើងក្នុងគោលបំណង សម្រាប់បន្ត និងពង្រឹងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានស្របតាមគោលការណ៍នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ ប្រកបដោយបរិយាបន្ន សមធម៌សង្គម និងយុត្តិធម៌ក្នុងការរួមចំណែក លុបបំបាត់ភាពក្រីក្រ និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជនឱ្យកាន់តែប្រសើរឡើង។ ក្នុងនោះផងដែរ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ គ.ជ.អ.ប. បានដាក់សំណើគម្រោង SCALED ទៅធនាគារពិភពលោក ដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងការផ្តល់សេវាសាធារណៈដែលធន់នឹងការប្រែប្រួលអាកាសធាតុនៅមូលដ្ឋាន ស្របទៅតាមគោលបំណង និងក្របខ័ណ្ឌពេលវេលានៃផែនការអនុវត្តរយៈពេល៥ឆ្នាំ ដំណាក់កាលទី២ (ផអ៥ទី២)។


សិក្ខាសាលាពិគ្រោះយោបល់នេះ មានការអញ្ជើញចូលរួមពីតំណាងលេខាធិការដ្ឋាន គ.ជ.អ.ប. ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសុខាភិបាល ក្រសួងបរិស្ថាន ធនាគារពិភពលោក ស្ថានទូតអូស្រ្តាលី ស្ថានទូតអាល្លឺម៉ង់ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិសម្រាប់កិច្ចអភិវឌ្ឍន៍របស់ប្រទេសស្វីស (SDC) អង្គការ Unicef អង្គការទស្សនៈពិភពលោក អង្គការមូលនិធិអាស៊ី និងអង្គការ GIZ សរុបចំនួន ៣៥ រូប ស្រីចំនួន ១៥រូប៕


icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP