០៣ តុលា ២០២៥
,41
ឯកឧត្តម ឆឹម សំអ៊ែល មានមតិចាប់អារម្មណ៍ក្នុងដំណើរទស្សនកិច្ចនេះ ដោយបានថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍន៍ ជាពិសេសរដ្ឋាភិបាលអូស្រ្តាលី និងធនាគារពិភពលោក ដែលបានគាំទ្រដល់ការងារគណនេយ្យភាពសង្គម ដែលជាកិច្ចការដ៏សំខាន់មួយនៃក្នុងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក្នុងចំណោមកិច្ចការកំណែទម្រង់គន្លឹះទាំង៥របស់រាជរដ្ឋាភិបាលកម្ពុជា។
ក្នុងដំណើរទស្សនកិច្ចនេះ មានការអញ្ជើញចូលរួមដោយ លោក Tsuyoshi
FuKao និងលោកស្រី
Manuela Faria តំណាងធនាគារពិភពលោក ឯកឧត្តម ស៊ន សេងហុក តំណាងក្រសួងអប់រំ
យុវជន និងកីឡា រដ្ឋបាលខេត្តកំពង់ស្ពឺ រដ្ឋបាលស្រុកសំរោងទង ក្រុមប្រឹក្សាឃុំ
នាយកសាលា លោកគ្រូ អ្នកគ្រូ តំណាងអង្គការទស្សនៈពិភពលោកអន្តរជាតិ
អ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍សរុបចំនួន៧៦រូប ស្រី៤៣រូប៕
ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
(+855) 78 575 775
info@ncdd.gov.kh