កិច្ចប្រជុំសិក្សាស្វែងយល់អំពីស្ថានភាពនៃការរៀបចំ និងការប្រព្រឹត្តទៅនៃរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង និងមុខងាររបស់រដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង ស្រុកនៃខេត្តមណ្ឌលគិរី

២៦ សីហា ២០២៥

,  

31

Banner
រដ្ឋបាលខេត្តមណ្ឌលគិរី ៖ ថ្ងៃចន្ទ ២កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានអចិន្ដ្រៃយ៍នៃ គ.ជ.អ.ប. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្ដិបណ្ឌិត ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប. អមដំណើរដោយ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានចុះសិក្សាស្វែងយល់អំពីស្ថានភាពនៃការរៀបចំ និងការប្រព្រឹត្តទៅនៃរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង និងមុខងាររបស់រដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង ស្រុកនៃខេត្តមណ្ឌលគិរី ដើម្បីជាមូលដ្ឋានក្នុងការវិភាគ និងកំណត់ជម្រើសនានាដែលមានលក្ខណៈសមស្របសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ សំដៅធានាដល់ការជំរុញការអភិវឌ្ឍ    សេដ្ឋកិច្ច-សង្គម ការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈមនានា នៅតាមមូលដ្ឋានប្រកបដោយ​ ប្រសិទ្ធភាព។ ការចុះសិក្សានេះ មានការអញ្ជើញចូលរួមពីក្រុមការងារអន្ដរក្រសួងដែលមានសមាសភាពមកពីក្រសួងមហាផ្ទៃ ក្រសួងមុខងារសាធារណៈ ក្រសួងសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ និងលេខាធិការដ្ឋាន គ.ជ.អ.ប. ព្រមទាំងថ្នាក់ដឹកនាំ និងមន្ដ្រីជំនាញនៃរដ្ឋបាលខេត្ត និងមន្ទីរ អង្គភាពជំនាញនៃខេត្តមណ្ឌលគិរី សរុបប្រមាណ១៥០រូប កិច្ចប្រជុំនេះប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៥ និងថ្ងៃទី២៦ ខែសីហា​ ឆ្នាំ២០២៥៕
icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៥
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP