២៧ មីនា ២០២៦
,23

កិច្ចប្រជុំពិភាក្សានេះក៏មានការអញ្ជើញចូលរួមពីក្រុមការងារថ្នាក់ខេត្តដែលដឹកនាំដោយ លោកជំទាវ មុយ វិរ័ត្ន អភិបាលរងខេត្ត និងតំណាងមន្ទីរ ស្ថាប័នពាក់ព័ន្ធចំណុះរដ្ឋបាលខេត្តកំពត សរុបចំនួន ២១រូប ក្នុងនោះមានស្រីចំនួន ៧រូប។
គួរជម្រាបជូនផងដែរថា ការចុះសិក្សានេះត្រូវបានបែកចែកជា៣ក្រុម ដែលក្រុមទី១ ដឹកនាំដោយឯកឧត្តម ឆេង វឌ្ឍនៈ អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. ដែលត្រូវជួបពិភាក្សាជាមួយរដ្ឋបាលខេត្ត ក្រុមទី២ដឹកនាំដោយលោក លី យ៉ាសាក់ ប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ចុះពិភាក្សាជាមួយរដ្ឋបាលស្រុកទឹកឈូ និងក្រុមទី៣ដឹកនាំដោយលោក ខោល យុទ្ធលី អនុប្រធានអង្គភាពវិភាគ និងអភិវឌ្ឍន៍គោលនយោបាយនៃលេខាធិការដ្ឋាន គ.ជ.អ.ប ចុះសិក្សានៅរដ្ឋបាលឃុំត្រពាំងសង្កែ។
ដំណើរការនៃការចុះសិក្សានេះរៀបចំឡើងក្នុងគោលបំណងសំខាន់ៗចំនួន ៤រួមមាន៖
១. ពិនិត្យមើលអំពីរបៀបនៃការអនុវត្តកិច្ចគាំពារសង្គមរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
២. ស្វែងយល់អំពីចំណុចខ្វះខាត និងបញ្ហាប្រឈមនានានៅរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការផ្តល់ កិច្ចគាំពារសង្គម លើចំណុចគួកែលម្អបន្ថែមទៀត
៣. ស្វែងយល់អំពីរបៀបនៃការយកចិត្តទុកដាក់លើការប្រែប្រួលអាកាសធាតុ
និងការឆ្លើយតបយេនឌ័ររបស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការផ្តល់កិច្ចគាំពារសង្គម
៤. ពិនិត្យ ផ្ទៀងផ្ទាត់ និងកែលម្អឯកសារទស្សនទានរួម៕









ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
(+855) 78 575 775
info@ncdd.gov.kh
