ពិធីសន្និបាតសមាគមកែលម្អជីវភាពកសិករលើកទី៨ ប្រចាំឆ្នាំ២០២៥

១៣ មីនា ២០២៦

,  

18

Banner
សាលាខេត្តកំពង់ធំ៖ ព្រឹកថ្ងៃសុក្រ ១០ រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម នី គឹមសាន អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញជាអធិបតីក្នុងពិធី សន្និបាតសមាគមកែលម្អជីវភាពកសិករលើកទី៨ ប្រចាំឆ្នាំ២០២៥។

សន្និបាតនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ  ប្រធានក្រុមគាំទ្រការងារគម្រោងថ្នាក់ខេត្ត ចំនួន៧ ខេត្ត រួមមាន៖ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ ប្រធានមន្ទីរកិច្ចការនារី ខេត្តកំពង់ធំ តំណាងអង្គការ IFAD និងធនាគារ ADB ក្រុមប្រឹក្សាភិបាលសមាគម តំណាងក្រុមកែលម្អជីវភាពថ្នាក់ឃុំ-សង្កាត់ គណៈកម្មការប្រតិបត្តិសមាគម អង្គការក្រៅរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា។ ជាមួយគ្នានេះ សន្និបាតមានការចូលរួមពីសមាជិកតំណាងក្រុមកែលម្អជីវភាពថ្នាក់ឃុំ-សង្កាត់ ចំនួន ២៧០ ឃុំ-សង្កាត់ និងបុគ្គលិកចំនួន ០៩ រូប ក្នុងខេត្តគោលដៅនៃគម្រោង ព្រមទាំងអ្នកពាក់ព័ន្ធក្នុងគម្រោង TSSD-AF និងអង្គការដៃគូអភិវឌ្ឍន៍នានា។

 

សន្និបាតសមាគមប្រចាំឆ្នាំ២០២៥នេះ មានគោលបំណងសំខាន់ៗ រួមមាន៖

បង្ហាញអំពីលទ្ធផលសម្រេចបានក្នុងឆ្នាំ២០២៥

បង្ហាញអំពីស្ថានភាពហិរញ្ញវត្ថុរបស់ក្រុម និងសមាគមក្នុងឆ្នាំ២០២៥

បង្ហាញអំពីផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំ២០២៦

បង្ហាញអំពីមូលនិធិគាំពារក្រុមកែលម្អជីវភាព

ចែករំលែកបទពិសោធន៍ល្អៗក្នុងការគ្រប់គ្រងក្រុម និងការដោះស្រាយបំណុល

 

លទ្ធផលនៃសន្និបាតរបស់សមាគមកែលម្អរជីវភាពកសិករលើកទី៤ ឆ្នាំ២០២៥ រួមមាន៖

១. បញ្ហាប្រឈម

សមាគម និងក្រុមកែលម្អជីវភាពកសិករ នៅតែប្រឈមមុខនឹងបញ្ហាជាច្រើន រួមមាន ការគ្រប់គ្រងព័ត៌មាន និងហិរញ្ញវត្ថុដែលមិនទាន់ប្រើប្រាស់ប្រព័ន្ធទំនើប កង្វះមធ្យោបាយធ្វើដំណើរ និងទីតាំងការិយាល័យ កង្វះថវិកាសម្រាប់ពង្រឹងស្ថាប័ន និងអនុវត្តសកម្មភាពរបស់ក្រុម។ ខាងវិស័យកសិកម្ម កសិករនៅមានកម្រិតក្នុងការប្រើប្រាស់បច្ចេកវិទ្យាផលិតកម្ម កង្វះទឹកស្រោចស្រព និងប្រព័ន្ធធារាសាស្ត្រ មានចំណាយខ្ពស់ក្នុងការបូមទឹក និងមានកម្រិតក្នុងបច្ចេកទេសចិញ្ចឹមសត្វ។ បន្ថែមពីនេះ ក៏មានបញ្ហាការសងប្រាក់កម្ចីយឺតយ៉ាវ ការគ្រប់គ្រងទុនក្រុមមិនទាន់មានប្រសិទ្ធភាព និងការចូលរួមដោះស្រាយបញ្ហាពីអាជ្ញាធរមូលដ្ឋាននៅមានកម្រិត។

 

២. ដំណោះស្រាយ

ដើម្បីដោះស្រាយបញ្ហាខាងលើ ត្រូវពង្រឹងការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ និងព័ត៌មានទំនើប ពង្រឹងសមត្ថភាពសមាជិកតាមរយៈការបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម និងចិញ្ចឹមសត្វ ក៏ដូចជាលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗក្នុងការផលិត។ គម្រោង និងអាជ្ញាធរពាក់ព័ន្ធគួរគាំទ្រការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ និងជំរុញការប្រើប្រាស់ថាមពលព្រះអាទិត្យសម្រាប់បូមទឹក។ ជាមួយគ្នានេះ ត្រូវស្វែងរកធនធានថវិកាពីគម្រោង និងអង្គការដៃគូ ដើម្បីពង្រឹងស្ថាប័ន និងសកម្មភាពក្រុម ពង្រឹងការគ្រប់គ្រងទុនក្រុម ការអនុវត្តវិន័យក្នុងការសងប្រាក់កម្ចី និងបង្កើនកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋានក្នុងការដោះស្រាយបញ្ហារបស់ក្រុម៕

icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP