កិច្ចប្រជុំពិភាក្សាស្ដីពី ការដាក់បញ្ចូលការប្រឡងប្រណាំងរៀបចំអនាម័យ និងសណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋានសម្រាប់ការប្រឡងប្រណាំងអនុវត្តគោលនយោបាយ « ភូមិ - ឃុំ - សង្កាត់មានសុវត្ថិភាព»

១៣ មីនា ២០២៦

,  

17

Banner
លេខាធិការដ្ឋាន គ.ជ.អ.ប. ៖ នាព្រឹកថ្ងៃសុក្រ ១០រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញចូលរួមប្រជុំពិភាក្សាជាមួយ ឯកឧត្តម យុន ឈុន្នី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងប្រធានលេខាធិការដ្ឋាន អនុវត្តគោលនយោបាយ « ភូមិ - ឃុំ - សង្កាត់មានសុវត្ថិភាព» លើរបៀបវារៈស្ដីពី កិច្ចប្រជុំពិភាក្សាស្ដីពី ការដាក់បញ្ចូលការប្រឡងប្រណាំងរៀបចំអនាម័យ និងសណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋានសម្រាប់ការប្រឡងប្រណាំងអនុវត្តគោលនយោបាយ « ភូមិ - ឃុំ - សង្កាត់មានសុវត្ថិភាព»

 

នាឱកាសនៃកិច្ចប្រជុំនេះផងដែរ តំណាងលេខាធិការដ្ឋាន គ.ភ.ឃ.ស បានធ្វើសេចក្ដីរាយការណ៍អំពីឯកសារពាក់ព័ន្ធក្នុងរៀបចំអនាម័យ និងសណ្ដាប់ធ្នាប់នៅក្នុងមូលដ្ឋាន ជូនអង្គប្រជុំដើម្បីជជែកពិភាក្សាផងដែរ។

 

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃលេខាធិការដ្ឋាន គ.ជ.អ.ប. ប្រធាននាយកដ្ឋានមុខងារ និងធនធាន ប្រធាននាយកដ្ឋានរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងមន្ត្រីនៃលេខាធិការដ្ឋានសរុប ប្រមាណ ១៣រូប៕

icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP