កិច្ចប្រជុំលើកទី២២ក្រុមការងារបច្ចេកទេសស្តីពីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ

១៣ មករា ២០២៦

,  

101

Banner
ទីស្តីការក្រសួងមហាផ្ទៃ ៖ ថ្ងៃអង្គារ ១០រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) បានរៀបចំកិច្ចប្រជុំលើកទី២២ នៃក្រុមការងារបច្ចេកទេសស្តីពីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានអចិន្ត្រៃយ៍នៃ គ.ជ.អ.ប. បានដឹកនាំធ្វើជាសហប្រធានជាមួយលោក Christof Weigelmeier អនុប្រធានបេសកកម្ម, ប្រធានផ្នែកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រចាំស្ថានទូតអាល្លឺម៉ង់នៅកម្ពុជា(German Embassy) អមដោយលោកស្រី Yasmin Siddiqi ប្រធានធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា(ADB)។

កិច្ចប្រជុំនេះផងដែរ មានការអញ្ជើញចូលរួមដោយឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. ព្រមទាំងមានការអញ្ជើញពីតំណាង(ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមុខងារសាធារណៈ ក្រសួងសុខាភិបាល ក្រសួងផែនការ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងកិច្ចការនារី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍ និងក្រសួងបរិស្ថាន) សមាសភាពចូលរួមសរុប ចំនួន ៨០រូប(ស្រី១៧រូប) នៃកិច្ចប្រជុំរបស់ ក.ប.អ.ប. លើកទី២២។

កិច្ចប្រជុំលើកទី២២នេះ មានរបៀបវារៈចំនួន៣គឺ៖

១)ការពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពនិងថវិកាឆ្នាំ២០២៥ របស់ គ.ជ.អ.ប.

២)ការពិនិត្យពិភាក្សាលើសេចក្តីព្រាងផែនការអនុវត្ត៥ឆ្នាំ ដំណាក់កាលទី២ និង

៣)ការពិនិត្យ ពិភាក្សាលើផែនការសកម្មភាព និងថវិកាឆ្នាំ២០២៦របស់គ.ជ.អ.ប. និងបញ្ហាផ្សេងៗ៕


icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP