ពិធីបិទសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងផែនការអនុវត្តរយៈពេល៥ឆ្នាំ ដំណាក់កាលទី២ (ផអ៥ទី២) (២០២៦-២០៣០)

២៦ ធ្នូ ២០២៥

,  

96

Banner
រាជធានីភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ៦កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ចាន់ សុធា ​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ​ និង​ជា​ប្រធាន​លេខាធិការ​ដ្ឋាន​ គ.ជ.អ.ប.​ តំណាង​ដ៏ខ្ពង់ខ្ពស់​ឯកឧត្តមអភិសន្តិបណ្ឌិត ស​ សុខា ឧបនាយក​រដ្ឋមន្រ្តី​ រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​ និង​ជា​ប្រធាន​ គ.ជ.អ.ប.​ បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ដ៏ខ្ពស់ខ្ពង់​ក្នុង​ពិធីបិទ​សិក្ខា​សាលា​ពិគ្រោះយោបល់​លើ​សេចក្តីព្រាង​ផែនការ​អនុវត្ត​រយៈពេល​៥ឆ្នាំ​ ដំណាក់កាលទី២ (ផអ៥ទី២) (២០២៦-២០៣០) នៅសណ្ឋាគារ Sun&Moon រាជធានីភ្នំពេញ។


នាឱកាសនោះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីថ្នាក់ដឹកនាំនៃលេខាធិការដ្ឋាន គ.ជ.អ.ប. ក្រសួង ស្ថាប័នជាសមាជិក គ.ជ.អ.ប. រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធនានា សរុបប្រមាណ ២០១រូប (ស្រ្តី២៧រូប)។

សិក្ខាសាលានេះ រៀបចំឡើងដោយគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) និងមានការគាំទ្រពីកម្មវិធីធ្វើឱ្យប្រសើរឡើងដល់ការផ្តល់សេវាជូនប្រជាពលរដ្ឋនៅកម្ពុជា (ISD/GIZ) និងអង្គការទស្សនពិភពលោក (WVI) ក្នុងគោលបំណងពិនិត្យ ពិភាក្សា និងពិគ្រោះយោបល់ទៅលើសេចក្តីព្រាងផែនការអនុវត្តរយៈពេល៥ឆ្នាំ ដំណាក់កាលទី២ (ផអ៥ទី២) (២០២៦-២០៣០) នៃកម្មវិធីជាតិសម្រាប់ការអនុវត្តតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២។

ក្នុងពិធីបិទសិក្ខាសាលានេះ ឯកឧត្តម បានមានប្រសាសន៍ថា តាមរយៈសិក្ខាសាលានេះ និងកិច្ចប្រជុំពិគ្រោះយោបល់នានា ដែលបានរៀបចំនាពេលកន្លងមក យើងប្រមូលបាននូវមតិយោបល់ និងធាតុចូលជាច្រើនពីក្នុងចំណោមតួអង្គសំខាន់ៗ ដែលរួមមាន៖ ក្រសួង ស្ថាប័ននៅថ្នាក់ជាតិដែលជាតួអង្គរៀបចំគោលនយោបាយ និងរដ្ឋបាលថ្នាក់ក្រោមជាតិដែលជាតួអង្គ ប្រតិបត្តិផ្ទាល់នៅមូលដ្ឋាន ព្រមទាំងដៃគូ អង្គការសង្គមស៊ីវិល ដែលជាតួអង្គគាំទ្រ និងសហការអនុវត្តក្នុងការដ្ឋាននៃកំណែទម្រង់ដ៏មានសារៈសំខាន់នេះ។ ការចូលរួមមតិយោបល់ទាំងនេះ គឺជាគុណតម្លៃដ៏ធំធេងសម្រាប់ការរួមគ្នាគិតគូរអំពីផែនការ ដែលត្រូវបន្តអនុវត្តសម្រាប់រយៈពេល៥ឆ្នាំបន្តទៀតនៃកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា៕


icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP