០១ តុលា ២០២៥
,90
សិក្ខាសាលានេះ ត្រូវបានរៀបចំទ្បើងដោយមានកិច្ចសហការរវាងក្រសួងកិច្ចការនារីជាមួយក្រសួងបរិស្ថាន និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងមានការអញ្ជើញចូលរួមពី លោកជំទាវ ឯកឧត្តម លោក លោកស្រី ជាថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារបញ្ជ្រាបយេនឌ័រ(GMAGs)និងក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ(CCTWGs) របស់ក្រសួងស្ថាប័នពាក់ព័ន្ធក្នុងការរៀបចំនិងអនុវត្ត NDC 3.0 ដែលមានសមាសភាពសរុបចំនួន ១០៥រូប (ស្រ្តីមានចំនួន៧៩រូប និងបុរសមានចំនួន២៦រូប)។
សិក្ខាសាលានេះបានរៀបចំទ្បើងក្នុងគោលបំណងពីរធំៗគឺ
(១). លើកកម្ពស់ការយល់ដឹងរបស់ស្ថាប័ន និងការគាំទ្រលើការបន្ស៊ីរាល់ទិដ្ឋភាពយេនឌ័រនៃការប្រែប្រួលអាកាសធាតុ និងការដាក់បញ្ចូលវិធានការឆ្លើយតបនឹងយេនឌ័រនិងសូចនាករសមិទ្ធកម្មគន្លឹះៗ(KPIs)ព្រមទាំងលក្ខខណ្ឌតម្រូវពាក់ព័ន្ធនឹងការត្រួតពិនិត្យការផ្តល់របាយការណ៍និងការផ្ទៀងផ្ទាត់ (MRV) ទៅក្នុង NDC 3.0។
(២). ពង្រឹងកិច្ចសហការជាយុទ្ធសាស្រ្ត និងការអភិវឌ្ឍសមត្ថភាព ក្នុងចំណោម GMAGs និងCCTWGs ដើម្បីបញ្ចូលអភិក្រមដែលឆ្លើយតបយេនឌ័រទៅក្នុងផែនការសកម្មភាពបញ្ជ្រាបយេនឌ័រ (GMAGs)តាមវិស័យ និងតាមក្រសួង ស្ថាប័ន រួមទាំងការរៀបចំធនធាន និងយន្តការក្នុងការត្រួតពិនិត្យ តាមដាន និងវាយតម្លៃ (M&E)៕
ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
(+855) 78 575 775
info@ncdd.gov.kh