កិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ

២៦ សីហា ២០២៥

,  

61

Banner
នាព្រឹក ថ្ងៃអង្គារ ទី២៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឈុន ប៊ុនណារ៉ា អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញចូលរួមកិច្ចប្រជុំ ពិភាក្សាស្តីពីការរៀបចំថវិកា សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៅសាលប្រជុំនៃទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។

ឯកឧត្តម ចាន់ សុធី រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថ្លែងអំណរគុណដល់ក្រសួងមហាផ្ទៃ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលបានរួមចំណែកយ៉ាងធំធេង ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គម ការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី ផ្តល់សេវារដ្ឋបាលសាធារណៈ និងការគ្រប់គ្រងដែនដី បានយ៉ាងខ្ជាប់ខ្ជួន ដោយសម្រេចបាននូវស្នាដៃធំៗ និងសមិទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើនជូនជាតិ និងប្រជាជនកម្ពុជា និងសូមគោរពស្វាគមន៍ ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំ ព្រមទាំងអង្គភាពពាក់ព័ន្ធជាប្រតិភូដែលបានអញ្ជើញមកចូលរួមកិច្ចប្រជុំពិភាក្សានាឱកាសនេះ។

ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ក៏បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅជូនចំពោះ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ឯកឧត្តម ចាន់ សុធី រដ្ឋលេខាធិការ និងអង្គភាពក្រោមឱវាទដែលតែងតែផ្តល់ការគាំទ្រដល់ក្រសួងមហាផ្ទៃសំដៅធានាឱ្យបាននូវគុណភាព និងប្រសិទ្ធភាពសមស្របក្នុងការគ្រប់គ្រងផែនការថវិកាក្រសួងមហាផ្ទៃ។

សូមបញ្ជាក់ថា កិច្ចប្រជុំពិភាក្សានេះ ជាកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ ដែលមានគោលបំណងពិនិត្យ ពិភាក្សា និងសម្រេចលើគម្រោងចំណូល-ចំណាយ ថវិកាសម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ ស្របតាមបទដ្ឋាន គោលការណ៍ណែនាំ និងនីតិវិធីហិរញ្ញវត្ថុ ស្ថានភាពបច្ចុប្បន្ន និងព្យាករណ៍ឆ្នាំបន្តបន្ទាប់ និងភាពចាំបាច់នៃការចំណាយរបស់ក្រសួងមហាផ្ទៃ ដើម្បីទ្រទ្រង់និរន្តរភាពបេសកកម្មការងារយ៉ាងស្វាហាប់ ម៉ត់ចត់នូវតួនាទី ភារកិច្ច និងបេសសកកម្មស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។
icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៥
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP