កិច្ចប្រជុំលើកទី២ គណៈកម្មការប្រឹក្សាភិបាលនៃកម្មវិធី ACCESS 2 (ASC)

២២ សីហា ២០២៥

,  

24

Banner
សណ្ឋាគារហៃយ៉ាត់ វីជិនស៊ី ភ្នំពេញ (Hyatt Regency) ៖ ថ្ងៃសុក្រ ១៣រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម នី គឹមសាន អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញចូលរូមកិច្ចប្រជុំលើកទី២ គណៈកម្មការក្រុមប្រឹក្សាភិបាលនៃ កម្មវិធី ACCESS 2  ដោយមានសមាសភាពមកពី ក្រសួងសុខាភិបាល កិច្ចការនារី សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មូលនិធិជនពិការ អភិបាលរង នៃគណៈអភិបាលខេត្តគោលដៅ SIP និងDFAT ដោយមានសមាសភាពចូលរួម៤៧នាក់ (ស្រី១៨នាក់)។ កិច្ចប្រជុំលើកទី២ នេះមានគោលបំណងដើម្បីផ្តល់ទិសដៅជាយុទ្ធសាស្ត្រសម្រាប់កម្មវិធី ACCESS 2 និងអនុម័តលើផែនការការងារ សម្រាប់ ឆ្នាំទី៣ ដោយផ្អែកលើមេរៀនដកបទពិសោធន៍ សមិទ្ធផលកម្មវិធី និងបញ្ហាប្រឈមក្នុងឆ្នាំទី២ ដោយធានាថាកម្មវិធីបន្តដំណើរការប្រកបដោយប្រសិទ្ធភាពនិងដោះស្រាយបញ្ហាដែលកំពុងកើតមាន  ដោយផ្តោតលើប្រធានបទសំខាន់ៗ រួមមាន៖ 
១. ទទួលបានរបាយការណ៍សង្ខេបអំពីសមិទ្ធផលសំខាន់ៗរបស់ ACCESS ក្នុងឆ្នាំទី២។
២. ពិនិត្យមើលមេរៀនដកបទពិសោធន៍ ហានិភ័យ និងបញ្ហាសំខាន់ៗ ផ្តល់ការយល់ព្រមលើ វិធានការ កាត់បន្ថយសមស្របណាមួយ។
៣. អនុម័តផែនការការងារប្រចាំឆ្នាំសម្រាប់ឆ្នាំទី ២ ឆ្នាំសារពើពន្ធ ខែកក្កដា ឆ្នាំ ២០២៤ ដល់ ខែមិថុនា ឆ្នាំ ២០២៥៕
icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៥
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP