កិច្ច​ប្រជុំ​ពិនិត្យ​វឌ្ឍន​ភាព​ការងារ​និង​កំណត់​ទិស​ដៅ​បន្ដ​របស់​គណៈ​កម្ម​ការ​វាយ​តម្លៃ​អង្គ​ភាព​ផ្តល់​សេវា​សាធារណៈ​ថ្នាក់​ជាតិ​(គ.វ.ជ.)

២១ សីហា ២០២៥

,  

44

Banner
សាលប្រជុំតេជោសន្ដិភាព ក្រសួងមុខងារសាធារណៈ ៖នារសៀល ថ្ងៃពុធ ១១រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២0២៥ ឯកឧត្តម ឆេង វឌ្ឍនៈ អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ និង​កំណត់​វិធាន​ការ​អនុវត្ត​បន្ដ​សម្រាប់​ការ​ងារ​វាយ​តម្លៃ​និងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលរបស់គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ(គ.វ.ជ.) ក្រោមការដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និង​ជា​ប្រធាន ​ គ.វ.ជ.​។

កិច្ចប្រជុំបានពិនិត្យសម្រេចលើ(១) របាយការណ៍វឌ្ឍនភាពការងារឆមាសទី១ ឆ្នាំ២០២៥ និងកំណត់វិធានការអនុវត្តបន្ដ (២)ពិភាក្សាទៅលើការធ្វើបច្ចុប្បន្នភាពតារាងលក្ខណៈវិនិច្ឆ័យនៃការវាយតម្លៃនិងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងឆ្នាំ២០២៦ (៣) កិច្ច​ពិភាក្សា​លើ​បញ្ហា​ផ្សេងៗ​​ ការ​វាយ​តម្លៃ​អង្គភាព​ផ្ដល់​សេវា​សាធារណៈរៀបចំក្នុងគោលបំណងដើម្បីជំរុញការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋកាន់តែប្រសើរឡើង និងផ្តល់ប្រយោជន៍ជាអាទិភាពដល់ប្រជាពលរដ្ឋគ្រប់ៗរូប។

ជាមួយគ្នានេះ ក្នុងពេលនេះ កម្មវិធីវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ កំពុងបើកឱកាសដល់អង្គភាពដាក់ពាក្យប្រកួតប្រជែងសម្រាប់ឆ្នាំ២០២៥។ ឆ្នាំនេះ គោលដៅដែលគណៈកម្មការសម្រេចវិនិច្ឆ័យរួមមាន៖ មណ្ឌលសុខភាព សម្រាប់វិស័យសុខាភិបាល និងសាលាបឋមសិក្សា និងអនុវិទ្យាល័យ សម្រាប់វិស័យអប់រំ។

icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៥
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP