កិច្ចប្រជុំពិនិត្យ និងពិភាក្សាអំពីរបកគំហើញនៃការធ្វើសវនកម្មមិនឱ្យដឹងជាមុន (Spot Check) លើការអនុវត្តគម្រោង STA

១៩ សីហា ២០២៥

,  

63

Banner
នាថ្ងៃព្រឹកថ្ងៃអង្គារ ទី១៩ ខែសីហា ឆ្នាំ២០២៥ នៅទីស្នាក់កណ្ដាលរបស់ UNDP ប្រចាំកម្ពុជា មានរៀបចំកិច្ចប្រជុំពិនិត្យ និងពិភាក្សាអំពីលទ្ធផលបឋមនៃការត្រួតពិនិត្យ និងសវនកម្ម (SPOT CHECK) ក្នុងការអនុវត្តគម្រោង
«ការពង្រឹងតម្លាភាព និងគណនេយ្យភាពក្នុងអភិបាលកិច្ចមូលដ្ឋាន តាមរយៈការចូលរូមរបស់ប្រជាពលរដ្ឋ» (STA-Project) និងការត្រួតពិនិត្យឡើងវិញ (Follow up) នូវលទ្ធផលស្តីពីការវាយតម្លៃសមត្ថភាពរបស់លេខាធិការដ្ឋាន គ.ជ.អ.ប. ក្នុងការអនុវត្តគមម្រោងដែលទទួលបានហិរញ្ញប្បទានពី អង្គការសហប្រជាជាតិ ហៅកាត់ UN (HACT MICRO ASSESSMENT)។ 

កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នី គឹមសាន អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. ដោយមានការចូលរួមពីមន្ត្រីលេខាធិការដ្ឋាន គ.ជ.អ.ប. UNDP និងក្រុមហ៊ុនសវនកម្មឯករាជ្យ (LOCHAN & CO) សរុបចំនួន១២នាក់ (ស្រ្តី៤នាក់)។
ឯកឧត្តម នី គឹមសាន បានផ្ដល់នូវមតិស្វាគមន៍ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការជួយគាំទ្រពី UNDP ក្នុងការអនុវត្តកិច្ចការស្នូលនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។ ទន្ទឹមនឹងនោះផងដែរ ឯកឧត្តម ក៏បានវាយតម្លៃខ្ពស់អំពីសារៈសំខាន់នៃការធ្វើសវនកម្ម ដើម្បីតំរង់ទិសដល់អ្នកអនុវត្តក្នុងការកែលំអនូវចំណុចខ្វះខាតនានានៅពេលខាងមុខ។

បន្ទាប់ពីមតិស្វាគមន៍របស់ ឯកឧត្តម នី គឹមសាន លោក Saurav តំណាងក្រុមហ៊ុន LOCHAN & CO បានធ្វើបទបង្ហាញអំពីលទ្ធផលបឋមនៃការត្រួតពិនិត្យ និងសវនកម្ម (SPOT CHECK) ក្នុងការអនុវត្តគម្រោង STA រយៈពេល៧ខែ (ខែមករា ដល់ខែកក្កដា ឆ្នាំ២០២៥) និងផ្ដល់អនុសាសន៍ទៅលើចំណុចមួយចំនួន ដែលបានរកឃើញក្នុងការវាយតម្លៃសមត្ថភាពលេខាធិការដ្ឋាន គ.ជ.អ.ប. ក្នុងការអនុវត្តគម្រោងដែលទទួលហិរញ្ញប្បទានពី UN  (HACT MICRO ASSESSMENT)  រួមមាន៧ចំណុច ដែលនៅក្នុងនោះ លេខាធិការដ្ឋាន គ.ជ.អ.ប. បានបំពេញចំនួន៣ចំណុចរួចរាល់ ហើយនៅសល់៤ចំណុចទៀតត្រូវបានពិភាក្សាដោយទទួលបានលទ្ធផលដូចជា៖ (១) ការធានារ៉ាប់រងទ្រព្យសម្បត្តិ (២) ប្រព័ន្ធផ្ទុកទិន្នន័យពីខាងក្រៅ (Off-site Data Backup) (៣) គោលនយោបាយចែករំលែកសម្រាប់វិភាជន៍ចំណាយ និង(៤) គោលនយោបាយការពារសុវត្ថភាពប្រព័ន្ធទិន្នន័យ (Data Protection Policy) និងសន្តិសុខសាយប័រ (Cybersecurity)

ក្រោយពីបានស្ដាប់ និងពិភាក្សាយ៉ាងយកចិត្តទុកដាក់ ទៅលើបទបង្ហាញដែលធ្វើឡើងដោយ តំណាងក្រុមហ៊ុនសវនកម្មរួចមក លេខាធិការដ្ឋាន គ.ជ.អ.ប. បានទទួលបានធាតុចូលសំខាន់ៗមួយចំនួនដើម្បីកែលម្អ នឹងអនុវត្តគម្រោងប្រកបដោយប្រសិទ្ធផល និងប្រសិទ្ធភាពខ្ពស់ ដូចដែលបានរំពឹងទុក។ 

កិច្ចប្រជុំបានបិទបញ្ចប់ទៅដោយទទួលបានលទ្ធផលជាផ្លែផ្ការ ទៅតាមគោលបំណងដែលបានគ្រោងទុកគួរជាទីពេញចិត្ត ក្នុងបរិយាកាសរីករាយ ស្និទ្ធស្នាល ប្រកបដោយកិច្ចសហការ និងការយោគយល់ខ្ពស់ទៅវិញទៅមកផងដែរ។
icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៥
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP