វគ្គបណ្តុះបណ្តាល ស្តីពីនីតិវិធីហិរញ្ញវត្ថុនៃការអនុវត្តសាកល្បងនិរន្តរភាពការងារគណនេយ្យភាពសង្គម

១៩ សីហា ២០២៥

,  

61

Banner

ខេត្តកំពងស្ពឺ៖ថ្ងៃអង្គារ ១០រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ លោក ជេដ្ឋ គីមជុង អនុប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន នៃលេខាធិការដ្ឋាន គ.ជ.អ.ប. និងជាប្រធានសម្របសម្រួលគម្រោងគណនេយ្យភាពសង្គម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាន់ សុធា រដ្ឋ​លេខាធិការ​ក្រសួង​មហា​ផ្ទៃ​ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. អញ្ជើញជាគណៈអធិបតីក្នុងវគ្គបណ្តុះបណ្តាល ស្តីពីនីតិវិធីហិរញ្ញវត្ថុ ដល់មន្ត្រីរដ្ឋបាលខេត្តកំពង់ស្ពឺ រដ្ឋបាលក្រុងច្បារមន និងរដ្ឋបាលសង្កាត់ទាំង៥ នៃ​គោល​ដៅ​អនុ​វត្ត​សាក​ល្បង​និរន្តរ​ភាព​គណនេយ្យភាពសង្គមនៅថ្នាក់ឃុំ សង្កាត់ របស់គម្រោងសមាហរកម្មគណនេយ្យភាពសង្គមទៅក្នុងប្រព័ន្ធរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដំណាក់កាលទី២។ វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងដើម្បីពង្រឹងសមត្ថភាពបន្ថែម អំពី​នីតិ​វិធី​នៃការអនុវត្ត និងការរៀបចំទុកដាក់ឯកសារហិរញ្ញវត្ថុ ដើម្បីធានាឱ្យការអនុវត្តសាកល្បងការងារគណនេយ្យភាពសង្គមនេះ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។


វគ្គបណ្តុះបណ្តាលមានការអញ្ជើញជាគណៈអធិបតីដោយ ឯកឧត្តម សុខ សុទ្ធី អភិបាលរងខេត្តកំពង់ស្ពឺ និងមានការចូលរួមពីក្រុមការងារលេខាធិការដ្ឋាន គ.ជ.អ.ប. និង​មន្រ្តីរដ្ឋបាលខេត្តកំពង់ស្ពឺ រដ្ឋបាលក្រុងច្បារមន និងរដ្ឋបាលសង្កាត់ទាំង៥ សរុបចំនួន២៥នាក់ ស្រី១០នាក់។


សូមគូសបញ្ជាក់ថា លេខាធិការដ្ឋាន គ.ជ.អ.ប. បានជ្រើសរើសអង្គភាពផ្តល់សេវា (រដ្ឋបាលសង្កាត់ សាលាបឋមសិក្សា និងមណ្ឌលសុខភាព) នៃរដ្ឋបាលក្រុងច្បារមន ខេត្តកំពង់ស្ពឺ ជា​គោល​ដៅ​អនុវត្ត​សាក​ល្បង​និរន្តរ​ភាព​គណនេយ្យ​ភាព​សង្គម​នៅថ្នាក់ឃុំ សង្កាត់ ដើម្បី​រៀប​ចំ​យុទ្ធ​សាស្រ្ត​ចាកចេញគាំទ្ររបស់ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលដៃគូអនុវត្ត ព្រមទាំងធានានូវភាពជាម្ចាស់របស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការអនុវត្តការងារគណនេយ្យភាពសង្គម។


icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៥
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP