១៦ ធ្នូ ២០២៥
,32

កិច្ចប្រជុំនេះមានគោលបំណងស្វែងរកកិច្ចសហការពីលេខាធិការដ្ឋាន
គ.ជ.អ.ប. ក្នុងការសម្របសម្រួលជាមួយក្រសួង
ស្ថាប័នពាក់ព័ន្ធលើការអនុវត្តគម្រោងគម្រោងពង្រឹងការចូលរួមរបស់ពលរដ្ឋក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
និងសិក្សានូវភាពបន្ស៉ីគ្នាលើការអនុវត្តការងារគណនេយ្យភាពសង្គមកម្រិតក្រុង ស្រុក
ខណ្ឌ ស្របតាមក្របខណ្ឌកម្មវិធីជាតិ ដំណាក់កាលទី២ និងផែនការអនុវត្តរយៈពេល៥ឆ្នាំ
ដំណាក់កាលទី២ (ខាងមុខ) ដោយផ្តោតលើតម្លាភាពថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
និងការចូលរួមរបស់ប្រជាពលរដ្ឋ។
នាឱកាសកិច្ចប្រជុំ ឯកឧត្តម ឈុន ប៊ុនណារ៉ា បានលើកឡើងអំពីសាវតារនៃការអនុវត្ត លទ្ធផល
និងសមិទ្ធផលធំមួយចំនួនដែលសម្រេចបាននៅក្នុងការងារកំណែទម្រង់វិមជ្ឈការ
និងវិសហមជ្ឈការ ក៏ដូចជាកម្មវិធីជាតិដំណាក់កាលទី២ដែលត្រូវបានអនុវត្តពីឆ្នាំ២០២១
ដល់ឆ្នាំ២០៣០ ដែលនេះគឺឆ្នាំទី៥ គិតត្រឹមឆ្នាំ២០២៥។ ក្នុងនោះ គ.ជ.អ.ប.
ដែលមានលេខាធិការដ្ឋានជាសេនាធិការ
បាននឹងកំពុងរៀបចំសេចក្តីព្រាងផែនការអនុវត្តរយៈពេល៥ ដំណាក់កាលទី២
ដោយផ្តោតលើសមាសភាពទាំង៥ រួមមាន ១. ការដឹកនាំ និងការសម្របសម្រួលការងារកំណែទម្រង់
២.រចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ ៣.ការគ្រប់គ្រង
និងការអភិវឌ្ឍធនធានមនុស្ស ៤. វិមជ្ឈការហិរញ្ញវត្ថុ
និងប្រព័ន្ធផែនការនិងថវិកាថ្នាក់ក្រោមជាតិ ៥.ការផ្តល់សេវាសាធារណៈ
និងការអភិវឌ្ឍមូលដ្ឋាន ព្រមទាំងកិច្ចការអន្តរវិស័យចំនួន២ ៖ ១-
ការលើកកម្ពស់សមភាពយេនឌ័រ បរិយាបន្ន និងសមធម៌សង្គម និង ២-ការគ្រប់គ្រងការកាត់បន្ថយភាពងាយរងគ្រោះពីការប្រែប្រួលអាកាសធាតុ
ការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ និងជំងឺឆ្លងកាចសាហាវនានា
ដែលបានកំណត់នូវគោលបំណងច្បាស់លាស់លើ “ការលើកកម្ពស់សេវា
និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យប្រកបដោយបរិយាបន្ន សមធម៌ និងយុត្តិធម៌
តាមរយៈការធ្វើទំនើបកម្មប្រព័ន្ធអភិបាលកិច្ច និងការកែលម្អដំណើរការផ្តល់សេវា
ដើម្បីរួមចំណែកលុបបំបាត់ភាពក្រីក្រលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋឱ្យកាន់តែមានភាពល្អប្រសើរឡើង”។
គូសបញ្ជាក់ផងដែរថា លេខាធិការដ្ឋាន គ.ជ.អ.ប.
ជានិច្ចកាលតែងតែយកចិត្តទុកដាក់ និងលើកទឹកចិត្តដល់ដៃគូអភិវឌ្ឍន៍
និងអង្គការសង្គមស៊ីវិលនានាក្នុងការបង្កើនកិច្ចសហការ ដោយធ្វើយ៉ាងណាជំរុញការអនុវត្ត
និងផ្សព្វផ្សាយលើកិច្ចការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។កិច្ចប្រជុំមានការអញ្ជើញចូលរួមពីតំណាងលេខាធិការដ្ឋាន
គ.ជ.អ.ប. និងតំណាងអង្គការស៊ីវិល ( Oxfam API NGOF SILAKA ) សរុបចំនួន
១៣រូប( ស្រី ២រូប)៕









ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
(+855) 78 575 775
info@ncdd.gov.kh
