ជំនួបសម្ដែងការគួរសមថ្នាក់ដឹកនាំលេខាធិការដ្ឋាន គ.ជ.អ.ប. ជាមួយនិងឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានអចិន្ដ្រៃយ៍នៃ គ.ជ.អ.ប. នាឱកាសពិធីបុណ្យកាន់បិណ្ឌ “បិណ្ឌ៩”

១៦ កញ្ញា ២០២៥

,  

43

Banner

លេខាធិការដ្ឋាន គ.ជ.អ.ប. ៖ នាព្រឹក ថ្ងៃអង្គារ ៩រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញដឹកនាំថ្នាក់ដឹកនាំនៃលេខាធិការដ្ឋាន គ.ជ.អ.ប. រួមមាន ឯកឧត្តមអនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. ឯកឧត្តម លោកជំទាវប្រធានអង្គភាព និងលោកប្រធានក្រុមសវនកម្មផ្ទៃក្នុង ដើម្បីចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានអចិន្ដ្រៃយ៍នៃ គ.ជ.អ.ប. នៅទីស្តីការក្រសួងមហាផ្ទៃ។

ក្នុងពិធីចូលជួបសម្តែងការគួរសម ឯកឧត្តម សក់ សេដ្ឋា បានមានមតិផ្តាំផ្ញើសួរសុខទុក្ខចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការ បុគ្គលិក ទីប្រឹក្សា ចំណុះលេខាធិការដ្ឋានគ.ជ.អ.ប. និងបានផ្តល់អនុសាសន៍ផ្តាំផ្ញើមួយចំនួនដូចជា ១). ពង្រឹងការគ្រប់គ្រងកិច្ចការរដ្ឋបាល ២). ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានជាពិសេសផ្តោតលើរដ្ឋបាលតាមបណ្តាលបន្ទាត់ព្រំដែន ៣). ជួយគាំទ្រដល់ពលករដែលទើបត្រលប់ពីប្រទេសថៃ និង ៤). រៀបចំផែនការអនុវត្តរយៈពេល៥ឆ្នាំ ដំណាក់កាលទី២ (ផអ៥ទី២) ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០ ឱ្យមានលក្ខណៈល្អប្រសើរ និងគ្រប់ជ្រុងជ្រោយ៕
icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៥
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP