១៣ កញ្ញា ២០២៥
,25
លោក លឹម សុខតូ អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានក្រុមការងារគណនេយ្យភាពសង្គម បានមានសន្ទរកថាស្វាគមន៍ និងបើកវេទិកាឆ្លុះបញ្ចាំងប្រចាំឆ្នាំ២០២៥ របស់អ្នក សម្របសម្រួលគណនេយ្យភាពសហគមន៍ គណនេយ្យភាពសង្គមគឺជាសរសៃគោល នៃលទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អ ក្នុងនាមតួអង្គរដ្ឋត្រូវធានា និងការទទួលខុសត្រូវទៅលើការអនុវត្តតាមនីតិវិធី បទប្បញ្ញាត្តិ និងការបំពេញការងារឲ្យបានល្អប្រសើរ ប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់។ រដ្ឋបាលឃុំបានដោះតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍ប្រកបដោយចីរភាព ជាពិសេសឆ្លើយតបនូវតម្រូវការ របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ការពង្រឹងនូវការផ្តល់សេវាសាធារណៈ ការផ្តល់ភាពជាម្ចាស់ពេញលេញជូនពលរដ្ឋ។
ក្នុងដំណើរការនៃការអនុវត្តការងារគណនេយ្យភាពសង្គម យើងមានកិច្ចប្រជុំប័ណ្ណពិន្ទុ ដោយអ្នកផ្តល់សេវាខ្លួនឯង និងកិច្ចប្រជុំប័ណ្ណពិន្ទុដោយពលរដ្ឋ ដើម្បីធ្វើការវាយតម្លៃ និងឆ្លុះបញ្ចាំង លើកម្រិតស្តង់ដារការងារ និងការបម្រើសេវា របស់អង្គភាពផ្តល់សេវាទាំងបីវិស័យ។ ដែលចំណុចនេះ ជាកញ្ចក់ឆ្លុះបញ្ចាំងពីការអនុវត្តការងារ របស់ សេវាទាំងបី នៅថ្នាក់មូលដ្ឋាន ដើម្បីពង្រឹងការទទួលខុសត្រូវ និងពង្រីកយន្តការ នៃការផ្តល់សេវាជូនពលរដ្ឋ ឳ្យបានកាន់តែល្អប្រសើរ ប្រកបដោយ ប្រសិទ្ធភាព តម្លាភាព សុចរិតភាព គណនេយ្យភាព និងសមធម៌ ។
ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
(+855) 78 575 775
info@ncdd.gov.kh