វេទិកាឆ្លុះបញ្ចាំងអ្នកសម្របសអ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ខេត្តកំពង់ស្ពឺ

១២ កញ្ញា ២០២៥

,  

58

Banner

សាលាខេត្តកំពង់ស្ពឺ៖ ចាប់ពីថ្ងៃទី១១-១២ ខែកញ្ញា ឆ្នាំ២០២៥ លេខាធិការដ្ឋាន គ.ជ.អ.ប. បាន​ចូលរួម​ក្នុង​វេទិកា​ឆ្លុះ​បញ្ចាំង​របស់​អ្នក​សម្រប​សម្រួល​គណនេយ្យ​ភាព​សហគមន៍​ប្រចាំឆ្នាំ​ ក្រោម​អធិបតីភាពលោកជំទាវ ជិនសំនៀង សមាជិក​ក្រុម​ប្រឹក្សាខេត្តកំពង់ស្ពឺ ឯកឧត្តម តូច​ ប៉ូលីវ៉ា អភិបាលរងនៃ​គណៈអភិបាល​ខេត្តកំពង់ស្ពឺ និងលោក សុខ ជឿន អនុប្រធាន​អង្គភាព​ ត្រួតពិនិត្យ​ វាយតម្លៃ និង​ព័ត៌មាន ​នៃលេខាធិការ​ដ្ឋាន ​គ.ជ.អ.ប.​។


វេទិកានេះ​រៀបចំ​ឡើង​ក្នុង​គោល​បំណង​ដើម្បី​ឆ្លុះ​បញ្ចាំង​អំពី​វឌ្ឍនភាព​បញ្ហាប្រឈមដំណោះស្រាយ និងផ្តល់​ឱកាស​ដល់​អ្នកចូលរួម​បាន​ចែក​រំលែក​បទពិសោធន៍​ការរៀនសូត្រនិង​ផ្លាស់ប្តូរ​ចំណេះដឹង​ស្តីពី​ការអនុវត្ត​ការងារ​គណនេយ្យភាព​សង្គម​ផ្នែក​តម្រូវការ​និង​ផ្នែក​ផ្គត់ផ្គង់​។​


វេទិកានេះ​មាន​សមាសភាព​ចូលរួម​ពី​តំណាង​លេខាធិការ​ដ្ឋាន​គ.ជ.អ.ប.​រដ្ឋបាល​ខេត្តកំពង់ស្ពឺ​រតនាគារ​ខេត្ត​មន្ទីរអប់រំមន្ទីរ​សុខាភិបាល​មន្ទីរពាក់ព័ន្ធបុគ្គលិក​អង្គការ​ទស្សនៈ​ពិភពលោកអន្តរជាតិ​និង​អ្នក​សម្រប​សម្រួល​គណនេយ្យភាព​សហគមន៍​សរុបចំនួន៤៨៥រូប ស្រី២៣៥រូប។

icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៥
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP