វេទិកាឆ្លុះបញ្ចាំងប្រចាំឆ្នាំ២០២៥ របស់អ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ថ្ងៃទី២

១១ កញ្ញា ២០២៥

,  

71

Banner
ខេត្តបាត់ដំបង៖ថ្ងៃព្រហស្បត្ត៍ ៤រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ លោក ជេដ្ឋ គីមជុង អនុប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន និងជាប្រធានសម្របសម្រួលគម្រោង គណនេយ្យភាពសង្គមតំណាងលេខាធិការដ្ឋាន គ.ជ.អ.ប. លោក មូល ធន អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានក្រុម ការងារគណនេយ្យភាពសង្គមថ្នាក់ខេត្តលោកជំទាវ ផាវ៉ាន់ សាកឿត សមាជិកក្រុមប្រឹក្សាខេត្តលោក លឹម ប៊ុន នាយក​កម្មវិធី​គណនេយ្យភាព​សង្គម​នៃ​អង្គការ​ទស្សន​ពិភពលោក​អន្តរជាតិ​ប្រចាំកម្ពជា​លោកស្រី ងួន សោភ័ណ្ឌ ប្រធាន​តំបន់​នៃ​អង្គការ​ទស្សនៈ​ពិភព​លោក​អន្តរជាតិ​និង​មាន​សមាសភាព​ចូលរួម​ពី​តំណាង​រតនាគារខេត្ត​មន្ទីរអប់រំមន្ទីរ​សុខាភិបាល​និង​មន្ទីរ​វិស័យ​ពាក់ព័ន្ធ​មន្រ្តី​បង្គោល​SA​ ថ្នាក់ខេត្តអភិបាលរង ស្រុកមេឃុំ ចៅសង្កាត់ស្មៀន នាយកសាលាបឋមសិក្សាប្រធាន​មណ្ឌល​សុខភាព​អង្គភាពផ្តល់សេវា​ពាក់ព័ន្ធ​និង​អ្នក​សម្រប​សម្រួល​គណនេយ្យភាព​សហគមន៍​CAF​ដែល​មានវត្តមានចំនួន៥៩៤រូប ស្រី៣៣១រូប។

ឯកឧត្តម មូល ធន អភិបាលរងនៃ​គណៈ​អភិបាលខេត្ត​បាន​មាន​សន្ទរកថា​ស្វាគមន៍​និង​បើក​វេទិកា​ឆ្លុះបញ្ចាំង​ប្រចាំឆ្នាំ​២០២៥​របស់អ្នក​សម្រប​សម្រួល​គណនេយ្យភាព​សហគមន៍​គណនេយ្យភាពសង្គម​គឺ​ជា​សរសៃ​គោល​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ​និង​អភិបាល​កិច្ច​ល្អ​ក្នុង​នាម​តួអង្គ​រដ្ឋ​ត្រូវធានា​និង​ការ​ទទួល​ខុស​ត្រូវ​ទៅ​លើ​ការ​អនុវត្ត​តាមនីតិវិធី​បទប្បញ្ញាត្តិនិង​ការ​បំពេញ​ការងារ​ឲ្យ​បាន​ល្អ​ប្រសើរ​ប្រកបដោយ​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់​រដ្ឋបាលឃុំ​បានដើរ​តួនាទី​យ៉ាងសំខាន់​ក្នុង​ការ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព  ជា​ពិសេស​ឆ្លើយតប​នូវ​តម្រូវការ​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ការពង្រឹង​នូវ​ការ​ផ្តល់​សេវា​សាធារណៈ​ការ​ផ្តល់ភាព​ជា​ម្ចាស់​ពេញលេញ​ជូនពលរដ្ឋ​

ក្នុង​ដំណើរការ​នៃ​ការ​អនុវត្ត​ការងារ​គណនេយ្យភាពសង្គម​យើង​មាន​កិច្ច​ប្រជុំ​ប័ណ្ណ​ពិន្ទុ​ដោយ​អ្នកផ្តល់​សេវា​ខ្លួនឯង​និង​កិច្ច​ប្រជុំប័ណ្ណ​ពិន្ទុ​ដោយ​ពលរដ្ឋ​ដើម្បី​ធ្វើ​ការវាយតម្លៃ​និង​ឆ្លុះបញ្ចាំង​លើ​កម្រិត​ស្តង់ដារ​ការងារ​និង​ការ​បម្រើ​សេវា​របស់អង្គភាព​ផ្តល់​សេវា​ទាំងបីវិស័យ​ដែល​ចំណុចនេះ​ជា​កញ្ចក់​ឆ្លុះបញ្ចាំង​ពី​ការ​អនុវត្ត​ការងារ​របស់ សេវាទាំងបីនៅថ្នាក់​មូលដ្ឋាន​ដើម្បី​ពង្រឹង​ការទទួល​ខុសត្រូវ​និង​ពង្រីក​យន្តការ​នៃ​ការ​ផ្តល់​សេវា​ជូន​ពលរដ្ឋ​ឳ្យ​បាន​កាន់តែ​ល្អប្រសើរ​ប្រកបដោយ ប្រសិទ្ធភាពតម្លាភាព សុចរិតភាពគណនេយ្យភាពនិង​សមធម៌​ ។


icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៥
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP