រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្នើឲ្យអភិបាលខេត្ត ចំនួន៥ ចាត់វិធានការលុបបំបាត់ ការចិញ្ចឹមត្រីឆ្តោ និងត្រីរ៉ស់
ភ្នំពេញ ៨ កញ្ញា ២០១៥៖ លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្ញើលិខិតចំនួន៥ច្បាប់ផ្សេងៗគ្នា ទៅកាន់អភិបាលខេត្តចំនួន៥ រួមមាន ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង់ និងសៀមរាប ដើម្បីឲ្យអភិបាលខេត្តទាំងនេះ ឲ្យចាត់វិធានការឲ្យបានម៉ឺងម៉ាត់ ក្នុងការលុបបំបាត់ លើរាល់សកម្មភាព ការចិញ្ចឹមត្រីឆ្តោ និងត្រីរ៉ស់ ក្នុងទឹកដីខេត្តទាំង៥នោះ។