សេចក្តីសម្រេចលេខ០៩៦សសរ ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥ របស់រដ្ឋបាលខេត្តកំពង់ធំស្តីពីការរៀបចំយន្តការគាំទ្រការអភិវឌ្ឍធនធានមនុស្សខេត្តកំពង់ធំ
ទាញយកសេចក្តីសម្រេច
ទាញយកសេចក្តីសម្រេច
កំពង់ចាម ១៨ កញ្ញា ២០១៥៖ រដ្ឋបាលខេត្តកំពង់ចាមបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការរំលឹកឡើងវិញកិច្ចលទ្ធកម្មក្រុង ស្រុកនៅរដ្ឋបាលខេត្តកំពង់ចាម ដើម្បីធ្វើការណែនាំ និងការរំលឹកឡើងវិញពីគោលការណ៍ និងនីតិវិធីនៃកិច្ចលទ្ធកម្មក្រុង ស្រុក ដល់ប្រធានគណៈកម្មាធិការលទ្ធកម្មក្រុង ស្រុក ប្រធានអង្គភាពលទ្ធកម្មក្រុងស្រុក មន្រ្តីគាំទ្របច្ចេកទេស…
ភ្នំពេញ ១៧ កញ្ញា ២០១៥៖ លោកស្រី ឈាន សុខេន សមាជិកក្រុមប្រឹក្សាខណ្ឌសែនសុខ និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) ខណ្ឌសែនសុខ បានលើកទឹកចិត្តដល់មន្ត្រីអនុវត្តប្រព័ន្ធតាមដាន និងត្រួតពិនិត្យឱ្យខិតខំប្រឹងប្រែងបញ្ចូលទិន្នន័យ និងបញ្ចេញរបាយការណ៍ដែលសុក្រឹតសម្រាប់ក្រុមប្រឹក្សាធ្វើសេចក្ដីសម្រេចចិត្ត។
ចុចទីនេះដើម្បីទស្សនាវីដេអូ។
ភ្នំពេញ ១៧ កញ្ញា ២០១៥៖ ថ្នាក់ដឹកនាំលេខាធិការដ្ឋាន គ.ជ.អ.ប ដឹកនាំដោយឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប បានបង្ហាញពីវឌ្ឍនភាពនៃការអនុវត្តផអ៣ទី២ ដល់តំណាងដៃគូអភិវឌ្ឍន៍រួមមានសហភាពអ៊ឺរ៉ុប ទីភ្នាក់ងារអន្តរជាតិស៊ុយអែដ និងទីភ្នាក់ងារអភិវឌ្ឍន៍និងសហប្រតិបត្តិការស្វីស កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥…
ស្រុកជើងព្រៃ-កំពង់ចាម ១៦ កញ្ញា ២០១៥៖ រដ្ឋបាលក្រុង ស្រុក ខណ្ឌ នឹងមានភាពងាយស្រួលក្នុងការតាមដានការអនុវត្តការងាររបស់ខ្លួនតាមរយៈប្រព័ន្ធតាមដាន និងវាយតម្លៃក្រុង ស្រុក ខណ្ឌ ដោយប្រើប្រាស់តាមបណ្ដាញអ៊ីនធឺណិត នៅពេលខាងមុខ។
សៀមរាប ១៦ កញ្ញា ២០១៥៖ ស្ត្រីមានផ្ទៃពោះក្រីក្រជិត ២.០០០នាក់ ទទួលបានប្រាក់ឧបត្ថម្ភ ៥ដុល្លារ ជារៀងរាល់ខែ ពីគម្រោងសង្គហទានសង្គម។ នៅពេលដែល ស្ត្រីមានផ្ទៃពោះក្រីក្រទាំងនោះ បំពេញនូវលក្ខខ័ណ្ឌ៧ ចំណុច នឹងទទួលបានប្រាក់លើកទឹកចិត្ត ជាច្រើនទៀត បន្ថែមលើប្រាក់ឧបត្ថម្ភប្រចាំខែ។
បន្ទាយមានជ័យ ១៦ កញ្ញា ២០១៥៖ រដ្ឋបាលខេត្តបន្ទាយមានជ័យបើកវគ្គតម្រង់ទិសថ្នាក់ខេត្ត ស្តីពីការអភិវឌ្ឍស្ថាប័នរដ្ឋបាលថ្នាក់ក្រោមដល់មន្រ្តីពាក់ព័ន្ធនៅរដ្ឋបាលខេត្តសរុបសិក្ខាកាមប្រមាណ១១០នាក់ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៥…
ទាញយកសេចក្តីជូនដំណឹង
ទាញយកលិខិត
ភ្នំពេញ ១៤ កញ្ញា ២០១៥៖ ប្រព័ន្ធតាមដាន និងវាយតម្លៃរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ថ្មីមួយដែលត្រូវបានធ្វើការបណ្ដុះបណ្ដាលសាកល្បងដល់ក្រុង ស្រុក ខណ្ឌ ចំនួន១០ ដោយលេខាធិការដ្ឋាន គ.ជ.អ.ប បានទទួលការគាំទ្រខ្លាំងពីក្រុមប្រឹក្សា គណៈអភិបាល និងមន្ត្រីជាអ្នកអនុវត្ត។
ភ្នំពេញ ១១ កញ្ញា ២០១៥៖ ក្នុងពិធីបិទសិក្ខាសាលាផ្សព្វផ្សាយស្តីពី វិធានគ្រប់គ្រងផ្ទៃក្នុងរបស់រដ្ឋបាលក្រុង ស្រុក និងផែនការអនុវត្តរយៈពេល៣ឆ្នាំដំណាក់កាលទី២ (ផអ៣ទី២) កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៥ ឯកឧត្តម សក់ សេដ្ឋាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប បានជំរុញដល់រដ្ឋបាលក្រុង ស្រុកទាំងអស់ត្រូវរៀបចំចាត់ចែង និងអនុម័តដីកាស្តីពីវិធានគ្រប់គ្រងផ្ទៃក្នុងឲ្យរួចរាល់មុនបំណាច់ឆ្នាំ២០១៥…