សិក្ខាសាលាស្ដីពីការផ្សព្វផ្សាយទិន្នន័យអត្តសញ្ញាណកម្មគ្រួសារក្រីក្រឆ្នាំ២០១៤ (AKP)
ព្រះសីហនុ ២៣ កញ្ញា ២០១៥៖ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៥ មន្ទីរផែនការ សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំធ្វើសិក្ខាសាលាថ្នាក់ខេត្ត ស្ដីពីការផ្សព្វផ្សាយទិន្នន័យអត្តសញ្ញាណកម្មគ្រួសារក្រីក្រឆ្នាំ២០១៤ នៅខេត្តព្រះសីហនុ នៅសាលាខេត្តព្រះសីហនុ ដែលមានតំណាងចូលរួមពីគ្រប់មន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្ដម ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកក្រសួងផែនការ និង ឯកឧត្ដម សុខ ផន អភិបាលរងខេត្តព្រះសីហនុ។