វិទ្យាស្ថាន​តស៊ូ​មតិ និង​គោលនយោបាយ​ធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​បណ្ណាល័យ​ គ.ជ.អ.ប

ភ្នំពេញ ១ កក្កដា ២០១៣៖ ក្រុមការងារវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API) ចំនួនប្រមាណ៣០នាក់ (ស្រី១១នាក់) កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៣ បានធ្វើទស្សនកិច្ចសិក្សានៅបណ្ណាល័យ គ.ជ.អ.ប ដើម្បីសិក្សាស្វែងយល់ ដកស្រង់បទពិសោធន៍ និងបង្កើនចំណេះដើម្បីយកទៅចែករំលែកបន្តដល់មន្ត្រីរដ្ឋបាលថ្នាក់ ក្រោមជាតិ…

កិច្ចប្រជុំ​បច្ចេកទេស​ប្រចាំ​ឆមាស​ស្ដីពី​ការ​ត្រួតពិនិត្យ និង​វាយតម្លៃ

ភ្នំពេញ ១ កក្កដា ២០១៣៖ លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) កាលពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០១៣ បានរៀបចំកិច្ចប្រជុំបច្ចេកទេសប្រចាំឆមាសស្ដីពីការត្រួតពិនិត្យនិង វាយតម្លៃជាមួយរាជធានី ខេត្ត…

វគ្គបណ្តុះបណ្តាលស្តីពី “ជំនាញអភិវឌ្ឍសមត្ថភាព” ដល់ក្រុមអភិវឌ្ឍសមត្ថភាពថ្នាក់ខេត្ត និងទីប្រឹក្សាក្រុង ស្រុក

រតនគិរី  ២៨ មិថុនា ២០១៣៖ ដោយមានការជួយគាំទ្រពីទីប្រឹក្សាអភិវឌ្ឍសមត្ថភាពថ្នាក់ខេត្ត ទីចាត់ការគ្រប់គ្រងធនធានមនុស្សនៃខេត្តរតនគិរី កាលពីថ្ងៃទី២០-២៦ ខែមិថុនា ឆ្នាំ២០១៣ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ”ជំនាញអភិវឌ្ឍសមត្ថភាព” ដល់ក្រុមអភិវឌ្ឍសមត្ថភាព…

វគ្គបណ្តុះបណ្តាលស្តីពីវិធីប្រើប្រាស់ឯកសារពិន្ទុតាមវិស័យ​សម្រាប់ការកសាងផែនការនៅថ្នាក់ក្រោមជាតិ

ភ្នំពេញ ២៦ មិថុនា ២០១៣៖ ដោយមានការគាំទ្រពីលេខាធិការដ្ឋាន គ.ជ.អ.ប និង UNICEF ក្រុមការងារផែនការវិមជ្ឈការ វិសហមជ្ឈការ និងសិទ្ធិកុមារក្រសួងផែនការ កាលពីថ្ងៃទី៥-៧ ខែមិថុនា ឆ្នាំ២០១៣ បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីវិធីប្រើប្រាស់ឯកសារពិន្ទុតាមវិស័យសម្រាប់ការកសាងផែនការនៅថ្នាក់ក្រោមជាតិ ដល់មន្ត្រីក្រុមប្រឹក្សាឃុំគោលដៅទូទាំងស្រុកស្ទោង ខេត្តកំពង់ធំ…

កិច្ចប្រជុំ​ត្រីមាស​ស្ដីពី​ការ​អនុវត្ត​ការងារ​ស្ថិតិ និង​អត្រានុកូលដ្ឋាន​

ភ្នំពេញ ២៦ មិថុនា ២០១៖ គិតចាប់ពីឆ្នាំ២០១២ រហូតដល់ដំណាច់ត្រីមាសទី១ ឆ្នាំ២០១៣ អាជ្ញាធររាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងអាជ្ញាធរឃុំ សង្កាត់ បានចុះបញ្ជីអត្រានុកូលដ្ឋានគ្រប់ប្រភេទជូនប្រជាពលរដ្ឋបានប្រមាណ ១៣.៦០៦.២៣៩នាក់ ដែលក្នុងនោះមានការចុះបញ្ជីកំណើត និងបញ្ជាក់កំណើតមានចំនួន ១២.៨៧៤.៩៨២នាក់ ការចុះបញ្ជីអាពាហ៍ពិពាហ៍ និងបញ្ជាក់អាពាហ៍ពិពាហ៍បានចំនួន៣១៦.៣៧៣គូ និងចុះបញ្ជីមរណភាពនិងបញ្ជាក់មរណភាពបានចំនួន៩៨.៥១១នាក់…

វគ្គពង្រឹងសមត្ថភាពដល់មន្ត្រីបច្ចេកទេសនៃមន្ទីរផែនការរាជធានី ខេត្តស្តីពីការប្រើប្រាស់កម្មវិធីគ្រប់គ្រងទិន្នន័យគម្រោងអភិវឌ្ឍន៍មូលដ្ឋានក្នុង​ប្រព័ន្ធ​អេឡិចត្រូនិច

ភ្នំពេញ ២៤ មិថុនា ២០១៣៖ ដោយមានកិច្ចសហការ និងគាំទ្រពីលេខាធិការ គ.ជ.អ.ប ក្រុមការងារផែនការវិមជ្ឈការនិងវិសហមជ្ឈការ និងសិទ្ធិកុមារក្រសួងផែនការ កាលពីថ្ងៃទី១៩-២១ ខែមិថុនា ឆ្នាំ២០១៣ បានរៀបចំវគ្គបណ្តុះបណ្តាល ដើម្បីពង្រឹងសមត្ថភាពស្ដីពីការប្រើប្រាស់កម្មវិធីគ្រប់គ្រងទិន្នន័យគម្រោងអភិវឌ្ឍន៍មូលដ្ឋាន (CDPD Program)…

គម្រោង LASED ចុះចែកអំពូលពន្លឺព្រះអាទិត្យដល់ប្រជាពលរដ្ឋទទួលដី៣០០គ្រួសារ​នៅ​តំបន់​ដី​សម្បទាន​សង្គម​កិច្ច​ទីពោ​តំបន់២ ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ

កំពង់ធំ ២៤ មិថុនា ២០១៣៖ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៣ គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច (LASED) បានធើ្វការចែកសំភារៈអំពូលប្រើពន្លឺព្រះអាទិត្យដល់អ្នកទទួលដីថ្មីចំនួន ៣០០គ្រួសារ នៅដីតំបន់ដីសម្បទានសង្គមកិច្ចទីពោ តំបន់២ ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ…

វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ការវាយតម្លៃ​ការ​កាត់បន្ថយ​ភាព​ងាយ​រងគ្រោះ​ដោយ​ការ​ប្រែប្រួល​អាកាសធាតុ

បាត់ដំបង ២១ មិថុនា ២០១៣៖ លេខាធិការដ្ឋានគណៈកម្មាធិការ ជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) និងរដ្ឋបាលខេត្តបាត់ដំបង កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៣ បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីការវាយតម្លៃការកាត់បន្ថយភាពងាយ រងគ្រោះដោយការប្រែប្រួលអាកាសធាតុ( VRA) នៅសាលប្រជុំសាលាខេត្តបាត់ដំបង…

សេចក្តីជូនដំណឹងស្តីពីការប្រលងជ្រើសរើសអនុរក្សពន្ធនាគារក្នុង​ក្របខ័ណ្ឌ​មន្ត្រី​រាជការ​ស៊ីវិល ក្រសួងមហាផ្ទៃ ឆ្នាំ២០១៣

ក្រសួងមហាផ្ទៃសូមជូនដំណឹងដល់សិស្ស និស្សិតដែលមានបំណងចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល ក្រសួងមហាផ្ទៃ ឲ្យបានជ្រាបថា៖ ក្រសួងមហាផ្ទៃ បើកឲ្យមានការប្រលងជ្រើសរើសសិស្ស និស្សិត បញ្ចូលក្នុងក្របខ័ណ្ឌអនុរក្សពន្ធនាគារ សម្រាប់ឆ្នាំ២០១៣ ដើម្បីទៅបម្រើការងារនៅតាមពន្ធនាគារថ្នាក់កណ្តាល និងនៅតាមបណ្តាពន្ធនាគារខេត្ត…

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកស្នួល

ស្រុកស្នួល ខេត្តក្រចេះ  ១៩ មិថុនា ២០១៣: យោងតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងអនុក្រឹត្យលេខ ២១៦ អនប្រក ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០០៩ ស្តីពីតួនាទី ភារកិច្ច និងរបៀបរបបការងាររបស់ក្រុមប្រឹក្សា គណៈអភិបាលខេត្ត ក្រុមប្រឹក្សា គណៈអភិបាលក្រុង…

ពិគ្រោះយោបល់ដើម្បីកែលម្អសេចក្តីព្រាងសៀវភៅណែនាំស្តីពីការរៀបចំគម្រោងក្រុង ស្រុក

ព្រះសីហនុ ១៧ មិថុនា ២០១៣៖ កាលពីថ្ងៃទី១១-១២ ខែមិថុនា ឆ្នាំ២០១៣ អនុកម្មវិធីទី២នៃផែនការអនុវត្តរយៈពេលបីឆ្នាំដំបូង ២០១១-២០១៣ (អផ៣ “ក្រសួងមហាផ្ទៃ”) នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ បានធ្វើការពិគ្រោះយោបល់ជាមួយបណ្តាអ្នកពាក់ព័ន្ធនានាដើម្បីប្រមូលមតិយោបល់…

ការចែករំលែកបទពិសោធន៍ស្តីពីការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន រវាងក្រុមប្រឹក្សាក្រុងមកពីអាល្លឺម៉ង់ ជាមួយក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិនៃកម្ពុជា

ភ្នំពេញ ១៤ មិថុនា ២០១៣៖ ដើម្បីអភិវឌ្ឍសមត្ថភាពក្រុមប្រឹក្សា និងផ្លាស់ប្តូរបទពិសោធន៍ជាលក្ខណៈអន្តរជាតិលើការគ្រប់គ្រងរដ្ឋបាល និងការអភិវឌ្ឍមូលដ្ឋានតាមបែបប្រជាធិបតេយ្យ លេខាធិការដ្ឋាន គ.ជ.អ.ប ដោយមានការគាំទ្រក្នុងភាពជាដៃគូអភិវឌ្ឍពីកម្មវិធី GIZ/EU-SPACE តែងបានអញ្ជើញវាគ្មិនជាសមាជិកក្រុមប្រឹក្សាក្រុងនៃសហព័ន្ធអាល្លឺម៉ង់…