រដ្ឋបាលខេត្តកោះកុងបើកកិច្ចប្រជុំសាមញ្ញលើកទី០៣ អាណត្តិទី០៣ របស់ក្រុមប្រឹក្សាខេត្ត

រដ្ឋបាលខេត្តកោះកុង បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី០៣ អាណត្តិទី០៣ របស់ក្រុមប្រឹក្សាខេត្តកោះកុង ក្រោមអធិបតី ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពី សមាជិកក្រុមប្រឹក្សាខេត្ត លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត អភិបាលរង ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាព្រឹកថ្ងៃអង្គារ ៥រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩។

កិច្ចប្រជុំ មានរបៀបវារ:ចំនួន១៦ ដើម្បីដាក់ជូនក្រុមប្រឹក្សាខេត្ត ពិនិត្យ និងអនុម័ត។ ហើយក្នុងកិច្ចប្រជុំនេះផងដែរ ក៏មានការផ្លាស់ប្តូរសមាជិកក្រុមប្រឹក្សាចំនួន០១រូប គឺលោក កែវ សេដ្ឋា បេក្ខជនក្រុមប្រឹក្សាខេត្តបម្រុងទី១ ត្រូវបានប្រកាសជាសមាជិកក្រុមប្រឹក្សាខេត្តកោះកុង ជំនួស លោក សួន សីហា សមាជិកក្រុមប្រឹក្សាខេត្ត ដែលបានទទួលមរណ:ភាព៕

ប្រភពពីរដ្ឋបាលខេត្តកោះកុង។

 

 

 

 

 

 

 

 

 

 

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់