សិក្ខាសាលា​ផ្សព្វផ្សាយ​គម្រោង «ការច្នៃ​ប្រឌិត​ថ្មី​សម្រាប់​គណនេយ្យភាព​សង្គម​នៅ​ក្នុង​ប្រទេស​កម្ពុជា» ក្នុង​ក្រមខណ្ឌ​អនុវត្ត​ការងារ​គណនេយ្យ​ភាព​សង្គម​ដំណាក់កាលទី២ (ឆ្នាំ២០១៩-២០២៣) នៅ​សង្កាត់​ទាំង ១០ ក្នុង​ក្រុងតាខ្មៅ

ខេត្តកណ្តាល៖ នាព្រឹកថ្ងៃ ពុធ ៧កើត ខែមាឃ ឆ្នាំ​ជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែ​មករា ឆ្នាំ២០២១ សិក្ខាសាលា​ផ្សព្វផ្សាយគម្រោង​ «ការច្នៃប្រឌិត​ថ្មី​សម្រាប់​គណនេយ្យភាព​សង្គម​នៅ​ក្នុងប្រទេស​កម្ពុជា» ក្នុងក្រមខណ្ឌ​អនុវត្ត​​ការងារ​គណនេយ្យភាពសង្គមដំណាក់កាលទី២ (ឆ្នាំ២០១៩-២០២៣) នៅសង្កាត់ទាំង ១០ ក្នុង​ក្រុង​តាខ្មៅ ខេត្តកណ្តាល​ ត្រូវបានសហការ​រៀបចំដោយរដ្ឋបាលក្រុងតាខ្មៅ លេខាធិការដ្ឋាន​ គ.ជ.អ.ប. និង​វិទ្យាស្ថាន​តស៊ូមតិ​ និង​គោលនយោបាយ (API) ទទួល​បានគាំទ្រដោយ​ ទីភ្នាក់​ងារ​សហរដ្ឋអាមេរិក​ដើម្បី​ការអភិវឌ្ឍអន្តរជាតិ​តាមរយៈអង្គការ​សុខភាពគ្រួសារអន្តរជាតិ​ (FHI360) ដោយមានការចូលរួម​ពី​លោក លោកស្រី​ អភិបាលរងក្រុង ចៅសង្កាត់​ ស្មៀន និង​អ្នក​ពាក់​ព័ន្ធនានា ប្រមាណជា ៤០រូប។

សិក្ខាសាលានេះ មាន​គោលបំណង​ដើម្បី​ផ្សព្វផ្សាយ​ការ​ចាប់​ផ្តើម​អនុវត្ត​គម្រោង​ និង​ពង្រឹង​កិច្ច​សហការ​ពី​ភាគី​ពាក់​ព័ន្ធ​ទាំងអស់​ ជាពិសេស​ជាមួយថ្នាក់​ដឹកនាំ ក្រុង សង្កាត់​ មណ្ឌល​សុខភាព និង​សាលា​បឋមសិក្សាទាំងអស់​ក្នុង​ក្រុង​តាខ្មៅ​។

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់