កិច្ច​ប្រជុំ​ពិភាក្សា​ការងារ​រវាង​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​ការអនុវត្ត​ផែនការ​យុទ្ធ​សាស្រ្ត​​គណនេយ្យភាព​សង្គម (PSC) ជាមួយ​ធនាគារ​ពិភពលោក (World Bank) ស្ដីពី​គម្រោង​សមាហរណកម្ម​គណនេយ្យភាព​សង្គម​ទៅ​ក្នុង​ប្រព័ន្ធ​រដ្ឋបាល​ថ្នាក់ជាតិ និង​ថ្នាក់​ក្រោម​ជាតិ

នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​ការអនុវត្តផែនការ​យុទ្ធសាស្រ្ត គណនេយ្យភាពសង្គម​ បាន​​ជួបប្រជុំពិភាក្សា​​ការងារ​ជា​មួយ​តំណាង​ធនាគារពិភពលោក (World Bank) ស្ដីពី គម្រោងសមាហរណកម្មគណនេយ្យភាពសង្គមទៅក្នុងប្រព័ន្ធរដ្ឋបាលថ្នាក់ជាតិ និង​ថ្នាក់​ក្រោម​ជាតិ តាមរយៈ​ប្រព័ន្ធវីដេអូសន្និសីទ ដែល​​មានការចូលរួមពីតំណាង World Bank ព្រម​ទាំង​ក្រុមការងារ​ជំនាញ​នៃ​គណៈកម្មាធិការជាតិ​សម្រាប់​ការអភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​ផង​ដែរ។

គួរ​ជម្រាប​ជូនថា គណនេយ្យភាពសង្គមក្នុងកិច្ចដំណើរការកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ មានគោល​បំណង​ផ្តល់​នូវសិទ្ធិ​អំណាច​ដល់​ប្រជាពលរដ្ឋ សហគមន៍​មូលដ្ឋាន ក្នុង​​​ការចូលរួម​ពង្រឹង​ការ​ចាត់ចែង ការប្រើប្រាស់​ថវិកា និង​ការផ្តល់​សេវាសាធារណៈ​នៅ​មូលដ្ឋាន តាមរយៈ​​ការលើកកម្ពស់​នូវ​ភាព​ងាយ​ទទួល​បាន​ព័ត៌មាន និង​ការចូលរួម​ពិនិត្យ​តាមដាន​​លើ​ការងារ​ថវិកា និង​ការបំពេញ​ការងារ​របស់​រដ្ឋបាល​ថ្នាក់​ក្រោមជាតិ។ ព្រម​ជាមួ​យគ្នានេះ គណនេយ្យភាពសង្គម​តម្រូវឲ្យមាន​ការរៀបចំ​នូវយន្តការ​នានា​នៃ​ការប្រាស្រ័យទាក់ទង​ដ៏ច្បាស់លាស់ និង​​មានប្រសិទ្ធភាព​រវាង​តួអង្គ​ចំនួន​​ពីរ​ក្រុម គឺក្រុមប្រជាពលរដ្ឋ និងរដ្ឋបាលថ្នាក់ក្រោមជាតិ៕ កញ្ញា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ

https://www.interior.gov.kh/news/detail/2013

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់