សិក្ខាសាលា​បូក​សរុប​លទ្ធផល​ការងា​រប្រចាំឆ្នាំ ២០១២ របស់​​គម្រោង LASED ខេត្តកំពង់ធំ

កំពង់ធំ៖ នៅសាលប្រជុំសាលាខេត្តកំពង់ធំ កាលពីវេលាម៉ោង ៨.០០នាទី ព្រឹកថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០១២ មានសិក្ខាសាលា បូកសរុប លទ្ធផលការងារប្រចាំឆ្នាំ ២០១២ នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍ សេដ្ឋកិច្ច (LASED) ខេត្តកំពង់ធំបានបា្ររព្វឡើង…

kpt-info-1កំពង់ធំ៖ នៅសាលប្រជុំសាលាខេត្តកំពង់ធំ កាលពីវេលាម៉ោង ៨.០០នាទី ព្រឹកថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០១២ មានសិក្ខាសាលា បូកសរុប លទ្ធផលការងារប្រចាំឆ្នាំ ២០១២ នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍ សេដ្ឋកិច្ច(LASED) ខេត្តកំពង់ធំបានបា្ររព្វឡើងក្រោមអធិបតីភាព ឯកឧត្តម ណាំ ទុំ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ និងជាទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា  ឯកឧត្តម ជាម ប៉េអា ប្រធានសម្របសម្រួលគម្រោងថ្នាក់ជាតិ និង លោក លី គឹមពាវ ប្រធានគម្រោងខេត្តកំពង់ធំ ព្រមទាំងក្រុមការងារគម្រោងឡាសិតថ្នាក់ខេត្ត ស្រុក ឃុំ ប្រធាន-អនុប្រធានមន្ទីរពាក់ព័ន្ធ និង តំណាងសហគមន៏ចំនួនប្រមាណ ៧២ នាក់ ក្នុងនោះមានស្រី ចំនួន១២នាក់។

 

kpt-info-2

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ណាំ ទុំ បានធ្វើការសំណេះសំណាលជាមួយអ្នកចូលរួម ដោយបានសង្កត់ធ្ងន់លើផលប៉ះពាល់របស់គម្រោងបែងចែកដីដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ចលើការកែប្រែជីវភាពរស់នៅរបស់គ្រួសារទទួលដីសម្បទានសង្គមកិច្ច។ទោះបីគម្រោងជួបប្រទះនូវបញ្ហាមួយចំនួននៅក្នុងដំណើរការអនុវត្ត តែគម្រោងទទួលបានសមិទ្ធិផលគួរឲ្យកត់សំគាល់។តាមរយៈសិក្ខាសាលានេះឯក ឧត្តម បានជម្រុញឲ្យសិក្ខាកាមទាំងអស់ចូលរួមបញ្ចេញយោបល់ ផ្លាស់ប្តូរបទ ពិសោធន៏នានា ដើម្បីជម្រុញឲ្យការអនុវត្តគម្រោងទទួលបានជោគជ័យប្រសើរថែមទៀត។

 

 

kpt-info-3បន្ទាប់មក លោក លី គឹមពាវ ប្រធានគម្រោង (LASED) អ្នកស្រី គឹម ស្រីខួច ប្រធានគម្រោង និងទីប្រឹក្សាទីប្រឹក្សាហិរញ្ញវត្ថុប្រធានគម្រោង ខេត្តកំពង់ធំ បានអានរបាយការណ៍ស្តីពីការរីកចំរើននិងហិរញ្ញវត្ថុរបស់គម្រោងក្នុងឆ្នាំ ២០១២។  ក្រោយមកយើងឃើញមានបទបង្ហាញអំពីសកម្មភាពនិងលទ្ធផលសម្រេចបាន របស់មន្ទីរដែនដី កសិកម្ម និងអង្គការដៃគូរ(GIZ) និងវឌ្ឍនភាព ដែលត្រូវបានអនុវត្តន៍ កន្លងមក និងបានគូសបញ្ជាក់ បន្ថែមពីគោលបំណងនៃសិក្ខាសាលា ដើម្បីផ្លាស់ប្តូរ បទពិសោធន៍ រកចំនុចខ្លាំង ចំនុចខ្សោយ នឹងបញ្ហាដែលប្រឈមនានា ក្នុងការអនុវត្តន៍ គម្រោង ដើម្បី ធ្វើការ កែលំអរ លើកកម្ពស់ ប្រសិទ្ធ ភាពការងារ នឹងលើក ទិសដៅសកម្មភាពសំខាន់ៗសម្រាប់អនុវត្តន៍បន្តនៅឆ្នាំ ២០១៣ ប្រកបដោយភាព ជោគជ័យ ។

 

ផ្អែកតាមរបាយការណ៏ នៅក្នុងឆ្នាំ២០១២ នេះគម្រោងឡាសិតទាំងមូលសម្រេចលទ្ធផលបានពី ៦៩ ទៅ៧០ ភាគរយនិងចំណាយថវិកាបានចំនួន៤៩ ភាគរយ ធៀបនឹងផែនការរបស់ ខ្លួន។

 

kpt-info-4ឯកឧត្តម ជាម ប៉េអា អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃនិងជា ប្រធានសម្របសម្រួលគម្រោងថ្នាក់ជាតិ បានគូសបញ្ជាក់ថា  គោលបំណងរបស់គម្រោង(LASED) គឺ បែងចែកដីជូនប្រជាពលរដ្ឋ ដល់គ្រួសារដែលមានដីតិច និងគ្មានដីសោះដែលមានលក្ខណៈសមស្រប សម្រាប់កសិកម្ម ជាមួយនឹងការផ្តល់សេវាកម្មគាំទ្រ ដែលត្រូវបាន អនុវត្តស្របទៅតាមដំណើរការរបស់គម្រោងប្រកបដោយតម្លាភាព និងការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋានដែលជាយុទ្ធសាស្រ្តកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ភ្លឺថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ។  លទ្ធផលការអនុវត្តន៍សម្រេចបានក្នុងឆ្នាំ ២០១២ នេះឃើញថាខេត្តកពង់ធំក៏ដូចជាខេត្ត គោលដៅ ពីរផ្សេងទៀតដែរដែលបានសំរេចនូវលទ្ធផលល្អទៅតាមផែនការសកមម្មភាពនិងថវិកា ក្រោមការយកចិត្តទុកដាក់ពីមន្ទីរពាក់ព័ន្ឋជុំវិញខេត្តក្រោមការចង្អុលបង្ហាញពីឯកឧត្តមអភិបាល-អភិបាលរងខេត្ត។ ឯកឧត្តមក៏ បានបញ្ជាក់ថា គម្រោងឡាសិតមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយគម្រោងមូលនិធិឃុំ សង្កាត់ ដែលជាគម្រោងមួយរបស់រាជរដ្ឋាភិបាលកំពុងមានការរីកចម្រើន តួរយ៉ាងការកើនឡើងនូវ ទំហំមូលនិធិរបស់ឃុំ សង្កាត់និមួយៗចាប់ពី ៨,០០០ ដុល្លាដល់ ៣០,០០០ ដុល្លានាពេលបច្ចុប្បន្ន  គម្រោងឡាសិត ដើម្បីទទួលបានជោគជ័យ ត្រូវផ្អែកលើកត្តាបីយ៉ាង គឺ៖ ១) ការរកដី  ២) ការរក មនុស្សនិង៣) ការអភិវឌ្ឍន៏។

 

បន្ទាប់មក ឯកឧត្តម ណាំ ទុំ បានមានប្រសាសន៍កោតសរសើរចំពោះភ្នាក់ងារអនុវត្តគម្រោង អង្គការដៃគូអភិវឌ្ឍន៍ របស់រាជារដ្ឋាភិបាល ដែលតែងតែគាំទ្រគ្រប់សកម្មភាព ផ្តល់នូវការគាំទ្រ ដល់ប្រជាពលរដ្ឋ ក្នុងការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ និងបានបណ្តុះបណ្តាលវិជ្ជាជីវះ តាមមូលដ្ឋាននិងសហគមន៍ បានធ្វើឲ្យប្រជាពលរដ្ឋមានជីវភាពប្រជាពលរដ្ឋល្អប្រសើរជាងមុននិងធ្វើយ៉ាងណាក្រុមការងារត្រូវខិតខំក្នុងការរក្សានូវនិរន្តរភាពនៃការអភិវឌ្ឍន៏នេះប្រកបដោយប្រសិទ្ធភាព និងតម្លាភាពទៅអនាគត និងបានប្រកាសបិទសិក្ខាសាលា៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់